ព័ត៌មាន
សាធារណជនចាប់អារម្មណ៍ខ្លាំងលើការបើកគណនីជួញដូរក្នុងផ្សារភាគហ៊ុន
ព្រឹត្តិការណ៍ពិព័រណ៍ភាគហ៊ុនឆ្នាំ ២០២៤ ធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍យ៉ាងខ្លាំង លើការចូលរួមការសាកសួរព័ត៌មាន ទាក់ទិន ទីផ្សារមូលបត្រ និងការបើកគណនីជួញដូរ ដែលប្រការទាំងនេះបានបង្ហាញឱឃើញពីភាពរីកចម្រើន និងការបង្កើតនូវទំនុកចិត្តពី សាធារណជន។
លោកស្រី ឆាយ ស៊ីវហ៊ួយ ប្រធានផ្នែកអន្តរការីនៃក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ BTV នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុន ឆ្នាំ ២០២៤ នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៤ នេះថា ការរបៀបចំពិព័រណ៍ផ្សារ ភាគហ៊ុនឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱកាសជូនវិនិយោគិន និងសាធារណជនក្នុងការសិក្សាស្វែងយល់កាន់តែច្បាស់ អំពីវិស័យមូលបត្រនៅកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ, ប្រតិបត្តិករ, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះផ្សាយ មូលបត្រ និងតួអង្គពាក់ព័ន្ធផ្សេងៗជាដើម។
លោកស្រី លើកឡើងបន្តថា ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ ឃើញថា មានប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករ ដើម្បី សិក្សាស្វែងយល់ និងព័ត៌មានផ្សេងៗទាក់ទិនទីផ្សារជួញដូរ ក៏ដូចជាការទទួលបាននូវចំណេះជំនាញ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ នេះផងដែរឃើញថា សាធារណជនបានចាប់អាម្ភណ៍យ៉ាងខ្លាំង និងបានចូលរួមបើកគណនីជួញដូរយ៉ាងច្រើនកុះករ។ តាមរយៈនៃការពិព័រណ៍ផ្សារភាគហ៊ុនរយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា រំពឹងថា នឹងទទួលបានវិនិយោគិនចំនួន ១ ៥០០ នាក់ សម្រាប់ឱកាសបើកគណនេយ្យជួញដូរថ្មីបន្ថែមផងដែរ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកឡើងឱ្យដឹងថា នៅក្នុងពិព័រ- ណ៍នេះដែរ គឺមានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់វិនិយោគិនថ្មី តាមរយៈការជំរុញការបើក គណនីជួញដូរ ដោយផ្តល់ជូនសាធារណជននូវលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ, និងការបញ្ចុះកម្រៃ ជើងសារ ៥០ ភាគរយ រហូតដល់ចុងឆ្នាំ ២០២៤ ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋចូលរួមបើកគណនីឱ្យបានច្រើនកុះករ ដើម្បីអនាគត របស់ខ្លួន និងក៏ជាការចូលរួមក្នុងសេដ្ឋកិច្ចជាតិជាដើម។
ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ឱ្យដឹងថា ជុំវិញការបើកគណនីជួញដូរ គិតមកដល់ពេលនេះ អ្នកវិនិយោគបានបើកគណនីមាន ចំនួនសរុប ៥៧ ពាន់គណនីជួញដូរ ហើយរំពឹងថា នៅក្នុងបំណាច់ឆ្នាំ២០២៤ នេះ នឹងអាចទទួលបានក្នុងរង្វង់ ៤ ពាន់គណនី បន្ថែមទៀត នៃការបើកគណនីថ្មីជាមួយក្រុមហ៊ុនមូលបត្រនានា ។ ចំណែកសកម្មភាពជួញដូរប្រចាំថ្ងៃវិញ ឯកឧត្តម លើកឡើងឱ្យដឹង ថា សម្ទុះការជួញដូរនៅក្នុងឆ្នាំ ២០២៣ បានកំណើនល្អប្រសើរ ខណៈនៅក្នុង ៤ ខែ ដើមឆ្នាំ ២០២៤ ការជួញដូរបានធ្លាក់ចុះក្នុង រង្វង់ជាប់ ១០ ម៉ឺនដុល្លារ គិតជាមធ្យមក្នុងមួយថ្ងៃ, ប៉ុន្តែនៅក្នុងរយៈពេល៥ ខែ បន្ទាប់នេះវិញ ឃើញថា ការជួញដូរបានងើបមកវិញ ក្នុងនោះបើគិតជាមួយក្នុងរយៈជិត ១០ ខែ ឆ្នាំ ២០២៤ នេះ បានឡើងដល់ជិត ២០ ម៉ឺនដុល្លារ ជាមធ្យមក្នុងមួយថ្ងៃវិញ បច្ចុប្បន្ន ទំនោរទីផ្សារកំពុងកើនឡើងជាបន្ថែមទៀត ខណៈដែលវិនិយោគិនសកម្មបានកើនឡើងជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា