ព័ត៌មាន
ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៅក្រុងហ្វូចូវ ប្រទេសចិន
ឯកឧត្តម វង សូត រួមទាំងគណៈប្រតិភូរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសហគមន៍ Cangxia និង តំបន់ Three Lanes and Seven Alleys ដែលស្ថិតនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន។

សហគមន៍ Cangxia គឺតំបន់មួយដែលត្រូវបានដឹកនាំអភិវឌ្ឍដោយឯកឧត្តម ស៊ី ជិនពីង ផ្ទាល់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលគាត់កាន់តំណែងជាអភិបាលក្រុងហ្វូចូវ។ ឯកឧត្តម ស៊ី ជិនពីង បានដឹកនាំសាងសង់លំនៅដ្ឋានថ្មី ជំនួយឱ្យលំនៅដ្ឋានចាស់ៗ ជូនប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ហើយសព្វថ្ងៃ សហគមន៍ Cangxia ត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលជាតិនៃអរិយធម៌ស្ត្រី និងជាសហគមន៍គំរូសម្រាប់សេវាថែទាំមនុស្សចាស់ជាផងដែរ។ ភាពជោគជ័យក្នុងការអភិវឌ្ឍតំបន់នេះបានក្លាយគំរូនៃការអភិវឌ្ឍដែលប្រើប្រាស់នូវទស្សនៈដឹកនាំដ៏ល្បីល្បាញររបស់ប្រធានាធិបតី ស៊ី ជិនពីង ដែលផ្តោតការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៅក្នុងមូលដ្ឋាន។

ដោយឡែក តំបន់ Three Lanes and Seven Alleys គឺជាតំបន់ប្រវត្តិសាស្ត្រមួយនៅកណ្តាលទីក្រុង Fuzhou ដែលរក្សាបាននូវស្ថាបត្យកម្មសម័យរាជវង្ស ម៉េង (Ming) និង រាជវង្សឆេង (Qing)។ តំបន់នេះ រួមមានផ្លូវធំសំខាន់ៗចំនួនបី និងផ្លូវថ្មើរជើងចំនួនប្រាំពីរ ដែលបង្ហាញពីសំណង់ចំនួន ១៥៩ ត្រូវបានអភិរក្សទុកបានយ៉ាងល្អ។ សព្វថ្ងៃ តំបន់នេះបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសចិន និងជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន គណៈប្រតិភូរដ្ឋសភាកម្ពុជា និងបន្តធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ទៅកាន់ស្រុកណានពីង នៃខេត្តហ្វូជាន ដើម្បីត្រៀមចូលរួមសន្និសីតពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា