ព័ត៌មាន
មន្ត្រី៖ កម្ពុជាកំពុងខិតខំបោះបង្គោលព្រំដែនឲ្យឆាប់ចប់ជាមួយប្រទេសជិតខាងទោះតំបន់ខ្លះជាចម្ការមីន
មណ្ឌលគិរី៖ លោក ស្រ៊ឺ បូរ៉ា អ្នកជំនាញផ្នែកកិច្ចការព្រំដែន បានថ្លែងថា បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសកិច្ចការព្រំដែនកម្ពុជា កំពុងខិតខំយ៉ាងខ្លាំង ក្នុងការបោះបង្គោលព្រំដែន ដែលបានព្រមព្រៀមគ្នាជាមួយប្រទេសជិតខាង ឲ្យបានឆាប់ចប់ ទោះបីជាតំបន់ខ្លះប្រថុយនឹងគ្រោះ នៃចម្ការមីនក៏ដោយ ។
នៅក្នុងពេលធ្វើបទបង្ហាញពន្យល់ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ទៅទស្សនាកម្សាន្ត និងមើលបង្គោលព្រំដែន នៅតាមខេត្តជាប់ព្រំដែនវៀតណាម មានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោក ស្រ៊ឺ បូរ៉ា បានឲ្យដឹងថា ព្រំដែនជាអាយុជីវិតជាតិ ហើយការខិតខំរបស់ក្រុមការងារ ដើម្បីការពារអាយុជីវិតជាតិ ហើយការបំផ្លាញអាយុជីវិតជាតិ មានន័យថា ជាមនុស្សក្បត់ជាតិ ។
លោកបានបន្តថា បច្ចុប្បន្នទាំងរាជរដ្ឋាភិបាល និងមន្ត្រីជំនាញបច្ចេកទេសកិច្ចការព្រំដែនជាដើម កំពុងធ្វើការងារលើឧត្តមគតិជាតិ ការពារផលប្រយោជន៍ជាតិ ប្ដេជ្ញាមិនឲ្យបាត់ទឹកដីសូម្បីមួយមិល្លីម៉ែត្រ ដែលទាំងនេះ គឺជាលការណ៍តែងគិតគូរ ហើយការតស៊ូចូលព្រៃ ចូលភ្នំ និងដងអូរជាដើម ដើម្បីទៅបោះបង្គោលព្រំដែរបស់នយើង ។
លោក ស្រ៊ឺ បូរ៉ា បានសង្កត់ធ្ងន់ថា ពេលខ្លះតំបន់ដែលត្រូវបោះបង្គោលព្រំដែន គឺជាព្រៃក្រាស ជាចម្ការមីន ហើយមិនទាន់បានបោសសំអាតនោះទេ តែក្រុមការងារនៅតែទៅបោះបង្គោលព្រំដែន នៅតំបន់នោះឲ្យបានចប់ ព្រោះនេះជាឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិករ ។
បន្ទាប់ពីបានស្ដាប់បទបង្ហាញ ប្រជាពលរដ្ឋបានសម្ដែងនូវការស្ញប់ស្ញែង ចំពោះក្រុមការងារបច្ចេកទេសកិច្ចការព្រំដែន ដែលបានពុះពារគ្រប់ឧបសគ្គ ដើម្បីការពារទឹកដី តាមរយៈការខិតខំបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់ ច្បាស់លាស់ជាមួយប្រទេសជិតខាង ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា នៅពេលឃើញពីទិដ្ឋភាពជាក់ស្ដែងនៃបង្គោលព្រំដែន និងការខិតខំរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ និងកងកម្លាំងការពារព្រំដែន លែងមានការសង្ស័យ ចំពោះការការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល និងក៏លែងជឿតាមនូវការ ញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូច ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំបោះបង្គោលព្រំដែននេះ រាជរដ្ឋាភិបាលក៏កំពុងប្រឹងប្រែងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសនោះ គឺការកសាងនូវផ្លូវគមនាគមន៍ ដែលជាសរសៃរឈាមសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។
ជាមួយនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានយល់ ជាពិសេសអ្នកបានចុះមើលផ្ទាល់ពីកិច្ចការងារបោះបង្គោលព្រំដែន ឬប្រភេទបង្គោលព្រំដែន សូមជួយផ្សព្វផ្សាយ និងណែនាំបន្តទៅដល់បងប្អូនសាច់ញាតិ មិត្តភក្តិ និងពលរដ្ឋផ្សេងៗទៀត ពីអ្វីពិតប្រាកដ ដែលរាជរដ្ឋាភិបាលបានធ្វើ និងផ្ដល់យុត្តិធម៌ ពាក់ព័ន្ធនឹងការការពារទឹកដីនេះ ព្រោះទាំងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានប្ដេជ្ញាមិនឲ្យបាត់ទឹកដីសូម្បីតែមួយមិល្លីម៉ែត្រ ៕
អត្ថបទ បាន សុខរិទ្ធិ












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា