ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែង កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នឹងលើកយកគោលនយោបាយជាតិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន វិធានការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការដាំដើមើឱ្យបានច្រើនដើម្បីបង្កើនគម្របព្រៃ ការអភិវឌ្ឍវិស័យឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការ កៀរគរការគាំទ្រ ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការរំពឹងទុកថា៖
១) ការចូលរួមចំណែករបស់កម្ពុជា ក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិរបស់កម្ពុជា
២)កម្ពុជានឹងពង្រីកការទូតបរិស្ថានកម្ពុជា លើឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយនូវភាពភាពស្អាតរបស់កម្ពុជា លើឆាកអន្តរជាតិ។ កម្ពុជានឹងធ្វើឱ្យពិភាពលោក បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីភាពស្អាតហើយឆ្លុះបញ្ចាំងពីការពិតពីកម្ពុជា មិនមែនដូចដែលកន្លងមកក្រុមអគតិមួយចំនួន តែងបានលាបព័ណ៌។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល និងឡើងថ្លែងសន្ទរកថា តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទទយលជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំ នៃប្រទេសជាមិត្តមួយចំនួន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនផងដែរ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាព។
សូមបញ្ជាក់ថា គណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន១៩៦ប្រទេស ក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវបរិស្ថាន និងអ្នកសារព័ត៌មាន សរុប ១៥០០០នាក់ បានមកជួបជុំគ្នាពិភាក្សា រយៈពេលជិត២សប្តាហ៍ ចាប់បីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ដើម្បីលើកឡើងអំពីបញ្ហាប្រឈម នៃយុគសម័យនេះ និងដំណោះស្រាយ ព្រមទាំងពិនិត្យលើការកៀរគរថវិកាប្រមាណ៧០០ពាន់លានដុល្លារ ដើម្បីធ្វើការថែរក្សាជីវៈចម្រុះ និងធានាការអភិវឌ្ឍប្រកបចីរភាព ជាពិសេសបែងចែកទៅប្រទេសកំពុងអភិវឌ្ឍ។ ព្រឹត្តិការណ៍ដែលមានសារសំខាន់បំផុត នៅលើពិភពលោក តែងបានរៀបចំឡើង ២ឆ្នាំម្តង កាលពីឆ្នាំ២០២២កន្លងទៅ បានប្រព្រឹត្តទៅនៅប្រទេសកាណាដា ដែលបានពិភាក្សាគ្នា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាកៀរគរថវិកា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ពង្រឹងការវិនិយោគ ដើម្បីការពារប្រព័ន្ធជិវៈចម្រុះនិងធនធានធម្មជាតិ និងពង្រឹងគោលនយោបាយបរិស្ថានពិភពលោក ដើម្បីបញ្ឈប់ការបាត់បង់ជីវៈចម្រុះ ពីពេលនេះរហូតដល់ឆ្នាំ២០៣០៕

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន3 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន2 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន6 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥