ព័ត៌មាន
ក្រុមប្រឹក្សាខេត្តតាកែវណែនាំអាជ្ញាធរបង្កើនសកម្មភាពទប់ស្កាត់ការ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន
តាកែវ ៖ថ្លែងក្នុងឱកាសបើកវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅស្រុកអង្គបូរី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានមានភូមិ-ឃុំ រួមនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តសកម្មភាពចុះផ្សព្វផ្សាយ និងរួមគ្នាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អបន្តទៀតដើម្បីធានាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ។
ឯកឧត្តមមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវា បង្ករផលវិបាកជាច្រើនដល់សង្គមជាតិ រួមនិងមនុស្សទូទៅ។ ហើយការដោះស្រាយបញ្ហាគ្រឿងញៀននេះទាមទារអោយមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរ អង្គការជាតិ អន្តរជាតិ ដើម្បីធ្វើយ៉ាងណាឈានទៅរកការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
ឯកឧត្តមមានប្រសាសន៍បន្តថា គ្រឿងញៀនបំផ្លាញទាំងរូបរាង្គកាយ សុខភាព បញ្ញាស្មារតី និងអាចឈានដល់ការស្លាប់ទៀតផង។ បច្ចុប្បន្ននេះគ្រឿងញៀនត្រូវបានក្រុមជ្មួញបាននិងកំពុងចរាចរណ៍យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងខេត្ត តាកែវផងដែរ ដូច្នេះអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច នឹងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នា ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ពិសេសតំបន់នៅជាប់ព្រំដែនវៀតណាម ក៏ត្រួវពង្រឹងការចេញចូលការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ ដើម្បីពលរដ្ឋមានទំនុកចិត្ត និងធានាបាននូវគោលនយោបាលភូមិឃុំមានសុវត្ថិភាព ដែលរដ្ឋាភិបាលបានដាក់ចេញ។
ជាការឆ្លើយតប លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងថា អាជ្ញាធនឹងប្រឹងប្រែងធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានជាពិសេសនឹងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា