ព័ត៌មាន
ផ្សារមូលបត្រកម្ពុជានឹងអាចទទួលបានវិនិយោគិនជាង ៦០ពាន់ នៃការបើកគណនីជួញដូរនៅបំណាច់ឆ្នាំនេះ
អ្នកជំនាញផ្សារមូលបត្រ រំពឹងថា ការបើកគណនីជួញដូរនៅតាមបណ្តាក្រុមហ៊ុនមូលបត្រនានានៅកម្ពុជា នឹងអាចមានកំណើន កើនដល់ជាង ៦០ ពាន់គណនីជួញដូរ បើគិតត្រឹមបំណាច់ឆ្នាំ ២០២៤ នេះ ខណៈដែលទំនោរទីផ្សារកំពុងទទួលបានការវិនិយោគជា បន្តបន្ទាប់។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកឡើងនៅពិព័រណ៍ផ្សារភាគ ហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ ដែលប្រារព្វធ្វើនៅថ្ងៃទី ២៥ ដល់ ២៧ ខែតុលា ឆ្នាំ២០២៤ នេះថា ទាក់ទិនផ្សារមូលបត្រ នេះ គណៈគ្រប់គ្រងផ្សារមូលបត្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានគៀងគរក្រុមហ៊ុនដែលមានសក្តានុពល និងការផ្សព្វផ្សាយជាបន្តបន្ទាប់ដល់វិនិយោគិន មកស្វែងយល់ទីផ្សារមូលបត្ររបស់កម្ពុជា ដើម្បីជំរុញឱ្យមានសកម្មភាពជួញដូរនៅលើទីផ្សារ មួយនេះឱ្យកាន់តែច្រើន ជាក់ស្តែងព្រឹត្តិការណ៍ពិព័រណ៍នេះ បានទទួលការចាប់អារម្ភណ៍ពីមហាជនយ៉ាងខ្លាំងផងដែរ។
ដោយឡែកសកម្មភាពក្នុងការជួញដូរវិញ, ឯកឧត្តមអគ្គនាយក បន្តឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ នេះ ការជួញដូរមានការធ្លាក់ ចុះនៅដើមឆ្នាំ ប៉ុន្តែគិតមកដល់បច្ចុប្បន្នសកម្មភាពនេះបានកំពុងកម្រើកឡើងវិញ ហើយរំពឹងថា ដាច់ឆ្នាំ ២០២៤ នេះ ផ្សារមូលបត្រ កម្ពុជា នឹងអាចទទួលបានវិនិយោគិនចំនួន ៤ ពាន់គណនីបន្ថែមទៀត ខណៈបច្ចុប្បន្នយើងមានចំនួនសរុប ៥៧ ពាន់គណនីរួចហើយ ដែលបានបើកគណនីជួញដូរក្នុងផ្សារភាគហ៊ុន។

ក្នុងព្រឹត្តិការណ៍នេះដែរ, ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បី បង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។ ដូច្នេះយើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែ ត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ដែលប្រារព្វធ្វើរយៈពេល៣ថ្ងៃនេះ ឃើញថា មានប្រជាពលរដ្ឋជាច្រើន បានចូលរួមសិក្សាស្វែងយល់ និងការសាកសួរព័ត៌មានផ្សេងៗ និងបានចូលរួមបើកគណនីជួញដូរយ៉ាងច្រើនកុះករផងដែរ ដែលសកម្ម- ភាពទាំងនេះ បានបង្ហាញឱ្យឃើញនូវការរីកចម្រើនផ្សារភាគហ៊ុននៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា