ព័ត៌មាន
នាវាទេសចរណ៍អន្តរជាតិផ្ទុកទេសចរជាងមួយពាន់នាក់ចូលចតធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុ
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេស ចរណ៍អន្តរជាតិមួយគ្រឿង ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ផ្ទុកទេសចរបរទេសចម្រុះជាតិសាសន៍ជាងមួយពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅ ខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលានេះ ។








នាវាទេសចរណ៍មួយនេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ដោយធ្វើដំណើរមកពីប្រទេសវៀតណាម និងបន្តដំណើរទៅប្រទេសថៃ នៅរសៀលថ្ងៃទី៣០ ខែតុលា នេះ ។ នាវានេះ មានភ្ៀទេសចរចំនួន៨៦៩ ដែលមានជនជាតិអាមេរិក កាណាដា និងអូស្រ្ដាលី ច្រើនជាងគេ ។
ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ទស្សនាពីវឌ្ឍនភាព ខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងធនធានធម្មជាតិដ៏សម្បូរបែប របស់ខេត្ដព្រះសីហនុ និងអាចឱ្យភ្ញៀវទេសចរបន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការ ទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថ ប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់ តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា