ព័ត៌មាន
កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាមបន្តចុះបង្រ្កាបបទល្មើសជលផលតាមដងព្រែកក្នុងឃុំស្តៅ ស្រុកកងមាស
កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីទីតាំងតាមដងព្រែកស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ដោយមានបទបញ្ជាពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យមន្ត្រីជំនាញជលផលកំពង់ចាម បន្តចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅតាមដងព្រែកជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយ លោក លី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីករណី។ ជាលទ្ធផល ក្រុមការងារ បានបំផ្លាញ់ចោលនូវ ឧបករណ៍ដាយចាប់ត្រីធំៗ ចំនួន៤មាត់ក្នុងដងព្រែក ក្នុងភូមិសស្ត្រុំស្តៅ ស្រុកកងមាស។

គូសបញ្ជាក់ផងដែរថា ជាលទ្ធផលបង្ក្រាបបទល្មេីស និងការទប់ស្កាត់បទល្មើសនេសាទនៅរដូវបិទនេសាទឆ្នាំ២០២៤នេះ ខណ្ឌជលផលកំពង់ចាម បានសហការជាមួយកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានោះ បានចំនួន១១៨ករណីក្នុងនោះដែរ៖ មន្ត្រីជំនាញបានបំផ្លាញ់ចោលវត្ថុតាងមានឧបករណ៍ខុសច្បាប់បានចំនួន១១៣ករណី និងបានចាក់ប្រលែងកូនត្រីចម្រុះចំនួន៣១៥៨គីឡូក្រាម និងដោយឡែកមន្ត្រីជំនាញបានបញ្ជូនវត្ថុតាងបទល្មើសច្បាប់នេសាទទៅតុលាការ៥ករណី ក្នុងនោះឃាត់រថយន្តបាន២គ្រឿង រ៉ម៉ក់ម៉ូតូមួយគ្រឿង និងឃាត់ខ្លួនមនុស្សបានម្នាក់បញ្ជូនទៅតុលាការផងដែរ៕




-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់