ព័ត៌មាន
ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការងារប្រទេសថៃ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅសារជាថ្មី ចំពោះឯកឧត្តម Phipat Ratchakitprakarn ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារថៃ នាពេលថ្មីៗនេះ។
ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន មានដូចជា៖ ១- ភាគីថៃឯកភាពនឹងស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ តាមសំណើរបស់ សម្តេចមហាបរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំនេះដែរ។ ២- ភាគីថៃបានជម្រាបភាគីកម្ពុជាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ (Work Permit) និងការស្នាក់នៅចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរយៈពេល ២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនបាច់ចាកចេញពីប្រទេសថៃទេ។ ៣- ភាគីថៃនឹងពិចារណាលើសំណើរបស់កម្ពុជាក្នុងការធ្វើតេស្តទទួលស្គាល់ជំនាញដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីក្លាយជាពលករជំនាញ ដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងពលករគ្មានជំនាញ និងការបញ្ជាក់ទទួលស្គាល់ជំនាញរបស់ពលករខ្មែរដែលបានបញ្ចប់ការងារ និងវិលត្រលប់មកមាតុប្រទេសវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងទទួលស្គាល់រាល់ការបញ្ជាក់ជំនាញរបស់ភាគីថៃដល់ពលករខ្មែរ។ ៤- ភាគីថៃជម្រាបជូនភាគីកម្ពុជាថា ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដូចកម្មករនិយោជិតជនជាតិថៃដែរ។ ជាមួយគ្នានេះ ភាគីកម្ពុជាស្នើដល់ភាគីថៃ បន្តសិក្សាលើគំនិតផ្តួចផ្តើមជាមួយស្ថាប័នសន្តិសុខសង្គមកម្ពុជា ដើម្បីអាចធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសករនៃប្រទេសទាំងពីរ នៅពេលដែលពួកគាត់ត្រឡប់មកប្រទេសកំណើតវិញ ស្របតាមគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តប្រវេសករក្នុងតំបន់អាស៊ាន។ និង៥- ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើដំណើរការបញ្ជូន និងទទួលពលករខ្មែរឱ្យមានភាពពេញលេញ ដើម្បីជាផលប្រយោជន៍ដល់ពលករខ្មែរ និងនិយោជកថៃ ជាពិសេសកាត់បន្ថយពេលវេលាសម្រាប់ដំណើរការឯកសារ និងកាត់បន្ថយលំហូរនៃពលករកម្ពុជា ដែលគ្មានឯកសារគ្រប់គ្រាន់ ចូលទៅធ្វើការក្នុងប្រទេសថៃ។
ក្រសួងការងារ បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចប្រជុំទ្វេភាគី រវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ភីផាត់ រាចាឃីតប្រាកន រដ្ឋមន្ត្រីក្រសួងការងារ នៃប្រទេសថៃ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា