ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញ និងអនុវត្តគ្រប់សកម្មភាព និងគោលដៅ SDGs
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញ និងអនុវត្តគ្រប់សកម្មភាព របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

តាមរយៈវីដេអូ ចូលរួមយុទ្ធនាការ «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» (Together Action for SDGs) នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្ដេចមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាមួយអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងក្រុមហ៊ុន អ៊ីអន ម៉ល នៅកម្ពុជា ក្នុងការចូលរួមយុទ្ធនាការនេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជាប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងការអនុវត្តគ្រប់សកម្មភាព និងគោលដៅ SDGs ទាំង ១៨ របស់កម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ការលើកកម្ពស់សុខភាព និងសុខុមាលភាពរជាជន ការពង្រឹងគុណភាពអប់រំ និងការគាំពារបរិស្ថាន។
សម្ដេចធិបតីបញ្ជាក់ថា SDGs គឺជាគោលដៅអភិវឌ្ឍដ៏មុតស្រួចរបស់កម្ពុជា ហើយកម្ពុជានឹងសម្រេចមហិច្ឆិតានេះ ជាមួយនឹងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី គាំទ្រចំពោះគំនិតផ្គួចផ្ដើម ក្នុងការរៀបចំកម្មវិធីដ៏សំខាន់នេះ។ សម្ដេចធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» (Together Action for SDGs) នេះឱ្យបានច្រើនកុះករ។
សូមជម្រាបថា ប្រទេសកម្ពុជាបានប្រកាន់យករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ការលុបបំបាត់ភាពក្រីក្រគ្រប់ទម្រង់ និងគ្រប់ទំហំ គឺជាចំណុចស្នូលនៃរបៀបវារៈឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយមេដឹកនាំពិភពលោកចំនួន ១៩៣ នៅក្នុងកិច្ចប្រជុំកំពូលនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ របៀបវារៈដែលមាន ១៧ គោលដៅ និង ១៦៩ ចំណុចដៅបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។ អង្គការសហប្រជាជាតិនៅកម្ពុជានៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្លែងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទៅជាការអនុវត្តក្នុងស្រុក ខណៈដែលប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងធ្វើមូលដ្ឋានីយកម្មនូវគោលដៅទាំង ១៧ ជាមួយនឹងការបន្ថែមគោលដៅមួយលើសកម្មភាពមីន ក្នុងបរិបទនៃចក្ខុវិស័យជាតិ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ គិតគូរអំពីដំណើរការរួមបញ្ចូលជាមួយនឹងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់រួមទាំងសហគមន៍ និងក្រុមសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការអំពាវនាវឱ្យធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា