ព័ត៌មាន
និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនមានទឹកប្រាក់សរុប ១ ៦៥២ លានដុល្លារ
ភ្នំពេញ ៖ គិតត្រឹមចុងខែ កញ្ញា ឆ្នាំ២០២៤, និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងចុះបញ្ជី មានចំនួនជាង ១ ពាន់ករណី គិតជាទឹកប្រាក់មានទំហំបរធនសរុបប្រមាណជា ១ ៦៥២ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបរធនបាលចំនួន ១៣ បានទទួលអាជ្ញាបណ្ណ និងទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ន.ប.ធ. លើកឡើងនៅក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៤ ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត”នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ នេះថា លទ្ធផលនៅក្នុង រយៈពេលជាង ៣ ឆ្នាំនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. សមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងជាបន្តបន្ទាប់រួមមាន៖ បទដ្ឋានគតិយុត្តគន្លឹះ សំខាន់ៗសម្រាប់និយ័តកម្មគ្រប់គ្រង, ការត្រតពិនិត្យការចុះបញ្ជីបរធនបាលកិច្ច, ប្រតិបត្តិការប្រតិបត្តិករបរធនបាលកិច្ច និងការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច, ដោយក្នុងនោះធនាគារចំនួន ២១ បានទទួលអាជ្ញាបណ្ណ និងការអនុញ្ញាតពី ន.ប.ធ. ជា ប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services)។
ឯកឧត្តម គូសបញ្ជាក់ថា ចំណែកបរធនបាលរូបវន្តបុគ្គលចំនួន ៦៨ រូប ដែលបានទទួលអាជ្ញាបណ្ណពី ន.ប.ធ. ដោយ ៣៥ រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង ៣៣ រូប ជាបរធនបាលរូបវន្តបុគ្គល នៃក្រុមហ៊ុនបរធនបាល ខណៈក្រុមហ៊ុនវាយតម្លៃចំនួន ១៦ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្នុងនោះក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ ផ្សេងៗ ក៏ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
ឯកឧត្តម សុខ ដារ៉ា បន្ថែមថា សម្រាប់វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៤ នេះ ការរៀបចំគឺផ្តោតជាសំខាន់ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាអំពីកាលានុវត្តភាព និងគុណប្រយោជន៍នៃការប្រើប្រាស់យន្តការបរធនបាលកិច្ច, បរធនបាលកិច្ចគ្រួសារសម្រាប់ការ រៀបចំផែនការតជំនាន់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច, ការបង្កើត និងដាក់ឱ្យដំណើរការវិស័យបរធនបាលកិច្ចនៅ កម្ពុជា ក៏ដូចជានិយ័តករបរធនបាលកិច្ច ត្រូវបានឆ្លងកាត់នូវការរៀបចំ និងការគិតគូរយ៉ាងល្អិតល្អន់ ប្រកបដោយវិចារណកម្ម ច្បាស់ លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងផ្អែកលើផែនទីបង្ហាញផ្លូវនៃ “យុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០”ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS4 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន1 week agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ