ព័ត៌មាន
ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ព្រឹទ្ធសភាបានបន្តនិរន្តរភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាង និងអភិវឌ្ឍប្រទេសជាតិ
នាព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣ រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹទ្ធសភានីតិកាលទី៥ បានបន្តនិរន្តរភាព ពង្រឹងបន្ថែមនូវឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សដរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ រួមមាន៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។
សមាជិក សមាជិកាព្រឹទ្ធសភា បានគាំទ្រ និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងាររបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលផ្តោតលើអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។
នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារស្របតាមមុខងារដោយ ទទួលបានលទ្ធផល មានជាអាទិ៍៖ក្នុងមុខងារនីតិកម្ម ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់របស់គណៈកម្មការទាំង១០របស់ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស និងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។
ទន្ទឹមគ្នានេះគណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាង សកម្មក្នុងមុខងារតាមដានការអនុវត្តច្បាប់ ដោយបានស្វែងយល់អំពីវឌ្ឍនភាពការងារតាមវិស័យរបស់ខ្លួនជាមួយនឹងក្រសួង ស្ថាប័ននានា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងការអនុវត្តមុខងារតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកា ព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលចំនួន៤០លើក និងរៀបចំវេទិកាកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ចំនួន៤លើក ាមួយនឹង្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បញ្ហាប្រឈម និងសំណូមពរនានាក្នុងមូលដ្ឋានព្រមទាំងជូនព័ត៌មានអំពីវឌ្ឍនភាពការងាររបស់ព្រឹទ្ធសភានៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្ត ដោយមានអ្នកចូលរួមសរុប ១៨.២៧៥ នាក់។
ក្រៅពីនេះសមាជិក សមាជិកាព្រឹទ្ធសភាបានចុះប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ចូលរួមក្នុងកម្មវិធីនានា ការងារសង្គម ចូលរួមដោះស្រាយ សំណូមពរ និងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋចំនួន ៣៤៦ លើក និងបាននាំយកសម្ភារៈ ថវិកា ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការ លំបាក ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តផ្សេងៗ ចំនួន៧៤លើក និងសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ ចំនួន ១,៥៨៣នាក់ នៅខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត និងខេត្តព្រះសីហនុ។
ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់យកវិស័យការទូតសភា ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ក្នុងគោលបំណងចូលរួមការពារ និងលើកស្ទួយផលប្រយោជន៍ជាតិឱ្យកាន់តែប្រសើរឡើង។ នៅក្នុងស្មារតីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យការទូតសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៥២លើក ហើយព្រឹទ្ធសភាក៏បាននឹងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ជាមួយនឹងសភានៃបណ្តាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ក៏ដូចជា ប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាក អន្តរជាតិ និងជំរុញការអភិវឌ្ឍេដ្ឋកិច្ចសង្គមកម្ពុជាឱ្យឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការលើកស្ទួយកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញ ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងពិធីផ្លូវការសំខាន់ៗនៅសាធារណរដ្ឋកូរ៉េ និងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំវៀតណាមនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួម មហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង នៅប្រទេសកាណាដា។ ទន្ទឹមគ្នានេះសមាជិក សមាជិកាព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគីផងដែរ។
ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី១ និងលើកទី២នេះថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីស្ថាប័នរដ្ឋទាំងអស់នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងឱ្យគណៈកម្មការនានានៃព្រឹទ្ធសភា ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ បានជួបសំណេះសំណាល ប្រាស្រ័យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិភាគនានាទូទាំងប្រទេស៕
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន3 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន4 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន4 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
Uncategorized1 week ago
ពលរដ្ឋមកពីបណ្តាខេត្តចូលរួមពិធីបុណ្យអុំទូកថ្ងៃទី១ សប្បាយរីករាយ ក្រោមបរិយាកាសល្អ និងការរៀបចំស្អាត
-
ព័ត៌មាន6 days ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies