ព័ត៌មាន
[UPDATE] អេស្ប៉ាញកាន់ទុក្ខ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ជិត១៦០នាក់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ
ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៨នាក់ ពីចំនួន៩៥នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសអេស្ប៉ាញជាច្រើនជំនាន់មិនធ្លាប់មាន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។

កាលពីថ្ងៃព្រហស្បតិ៍បុគ្គលិកសង្គ្រោះជាង១.២០០នាក់ដោយមានជំនួយពីយានដ្រូនផង ត្រូវបានបញ្ជូនទៅបេសកកម្មជួយសង្គ្រោះ ស្របពេលភ្លៀងនៅតែបន្តគំរាមកំហែងផ្នែកខ្លះនៃប្រទេសនេះ។

លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រាប់ជនរងគ្រោះក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទៅកាន់សហគមន៍ដែលរងផលប៉ះពាល់ថា ឥឡូវនេះអ្វីដែលសំខាន់បំផុត គឺត្រូវជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន

ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនដែលរងគ្រោះខ្លាំងបំផុតក្នុងទឹកជំនន់កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមអ្នកសង្រ្គោះនៅតែបំពេញភារកិច្ចក្នុងការស្រង់សាកសពចេញពីល្បប់ និងកម្ទេចកម្ទីផ្សេងៗ។
ការស្លាប់យ៉ាងហោចណាស់ ១៥៥ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង បាឡេនសៀ(Valencia) ខណៈ ពីរនាក់ទៀតត្រូវបានកត់ត្រានៅ តំបន់ស្វយ័ត ខាស្ទីឡា -ឡា ម៉ាន់ចា (Castilla-La Mancha) នៅភាគខាងលិចនៃខេត្ត បាឡេនសៀ និងម្នាក់ទៀតជាបុរសជនជាតិអង់គ្លេសនៅសហគមន៍ អង់ដាលូសៀ( Andalusia) ។

ប្រទេសអេស្ប៉ាញ បានចាប់ផ្ដើមពិធីកាន់មរណទុក្ខផ្លូវការទូទាំងប្រទេសចំនួន៣ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅលើអគាររដ្ឋាភិបាលនានា និងរៀបចំពិធីស្ងៀមស្ងាត់រយៈពេលប៉ុន្មាននាទីរំឭកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា