ព័ត៌មាន
កម្ពុជា-អាល្លឺម៉ង់ គ្រោងបើកកិច្ចចរចារ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ
កម្ពុជា-អាល្លឺម៉ង់ គ្រោងបើកកិច្ចចរចារ នាពេលខាងមុខនេះ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ, ទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជា, ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាជាដើម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជា ដៃគូនាពេលអនាគត។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី ៣១ ម្សិលមិញនេះ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយលោក ជំទាវបណ្ឌិត Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ក្នុងនោះភាគីទាំងពីរ មានគោលបំណងចម្បង ដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃកច្ចហប្រតិបត្តិការអភិវឌ្ឍន៍ រវាងកម្ពុជា និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ជាពិសេសកិច្ចចរចារ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរនាពេលខាងមុខ, ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា, ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា, អភិបាលកិច្ច និងសិទ្ធិមនុស្ស, ភាពជាដៃគូជាមួយ អង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក៏ដូចជាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត។

ក្នុងជំនួបនេះ, ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកជំទាវបណ្ឌិត Bärbel Kofler ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ដែលបានបន្តបេ្តជ្ញាផ្តល់ការគាំទ្រដល់កម្ពុជា និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន ជាពិសេសចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសមិទ្ធផលទាំងនោះ គឺពិតជាបានរួមចំណែកក្នុង ការកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តម ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ដ និងកំពុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងនោះបានផ្តោតលើធនធានមនុស្ស, ពិពិធកម្មសេដ្ឋកិច្ច, កំណើនវិស័យឯកជន, ការអភិវឌ្ឍប្រកបដោយចីរភាព, និងវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថល។ បន្ថែមពីនេះ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ជូនភាគីអាល្លឺម៉ង់ និងសង្កត់ធ្ងន់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញារក្សាការពារសិទ្ធិមនុស្ស និង សណ្តាប់ធ្នាប់សាធារណៈ, ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត, ការបន្ដលើកកម្ពស់ការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការង្គមស៊ីវិល ដើម្បីធានាឱ្យមានតម្លាភាព និងកិច្ចសន្ទនាក្នុង ដំណើរការអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តការពារ និងពង្រឹងសន្តិភាពស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាកត្តាមូលដ្ឋាន និងមិនអាចខ្វះ បានសម្រាប់ការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា