ព័ត៌មាន
៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណមួយពាន់នាក់
មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និងអាកាសរហូតទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះភ្ញៀវទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ក៏មានជនបរទេសចំនួន ១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពីបានរកឃើញពាក់ព័ន្ធក្នុងបញ្ជីមខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោលបំណងមិនច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ បានសម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះសង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ប្រទេស ក្នុងតំបន់មួយចំនួនបានរងគ្រោះធម្មជាតិ។ វិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់វិស័យទេសចរណ៍ជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាបាន សុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាសដល់ដំណើរការប្រទេសទៅតាមវិស័យនីមួយៗ ប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់ដល់អ្នកដំណើរចេញចូល រួមមាន ការពង្រឹងសេវាកម្មអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ លុបបំបាត់បាតុភាពអសកម្ម និងការសម្រួលបែបបទអោយ បានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល ការដាក់ឱ្យដំណើរការប្រព័ន្ធសាលក្របត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រ កម្ពុជា (Cambodia e-Arrival) ដែលបានដាក់អោយអនុវត្តជំហានដំបូងនៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា