ព័ត៌មាន
ដើម្បីលើកកម្ពស់គុនខ្មែរឲ្យកាន់តែខ្លាំងបន្ថែមទៀត សម្តេចតេជោ ណែនាំឲ្យមានការរៀបចំក្លឹបបង្រៀននៅតាមមូលដ្ឋាន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអ្នកគ្រប់គ្រងកីឡាប្រដាល់គុនខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរៀបចំក្លឹបប្រដាល់គុនខ្មែរ នៅតាមមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡាគុនខ្មែរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បើទោះបីជាបច្ចុប្បន្ន កីឡាគុនខ្មែរបានកំពុងពេញនិយមក្តី ប៉ុន្តែមិនទាន់បានជាទូលំទូលាយនោះទេ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ តែប៉ុណ្ណោះ ហើយសម្តេចរំពឹងថា កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះ នាពេលខាងមុខ បើសិនជាមានការគាំទ្រឲ្យបានដិតដល់ជាងនេះ ទៀតនោះ។ ដូច្នេះគប្បីត្រូវធ្វើការរៀបចំក្លឹមប្រដាល់គុនខ្មែរនេះ ឲ្យបានច្រើនបន្ថែមទៀត នៅតាមបណ្តាខេត្តនានាប្រិនអាចធ្វើទៅបាន។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការរៀបចំក្លឹបប្រដាល់គុនខ្មែរក៏ដូចជាការជួយតាមរយៈ ការបណ្តុះបណ្តាលជាថ្នាលកីឡានៅឯមូលដ្ឋាននេះ គឺដើម្បីផ្សារភ្ជាប់ការសិក្សារបស់យុវជន កុំឲ្យពួកគេបោះបង់ការសិក្សាចោល ហើយក៏គប្បីត្រូវផ្តល់ថវិកាប្រចាំខែដល់ពួកគេផងដែរ ដើម្បីបំប៉ន និងឲ្យពួកគេទទួលទានអាហារបានគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់ ហើយនេះគឺជាការធានាមួយសម្រាប់និរន្តរភាព នៃកីឡាករ កីឡាការិនីរបស់កម្ពុជាយើងផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំពឹងផងដែរថា គំនិតផ្តួចផ្តើមរបស់សម្តេចឲ្យមានការរៀបចំក្លឹបកីឡាគុនខ្មែរនៅតាមមូលដ្ឋាននេះ គឺអាចធ្វើទៅបាន ដោយសារតែការចំណាយសម្រាប់ការ បណ្តុះបណ្តាលថ្នាលកីឡាគុនខ្មែរតាមមូលដ្ឋាននេះ គឺមិនសូវជាចំណាយច្រើននោះទេ ហើយប្រសិនបើយើងសាមគ្គីគ្នា ពីសំណាក់អ្នកមានធនធាន ដូចជាឧកញ៉ា ឧបនាយករដ្ឋមន្រ្តី ភាពរីកចម្រើនរបស់កីឡាគុនខ្មែរ នឹងកាន់តែខ្លាំងជាងនេះទៅទៀត ជាក់ជាមិនខាននោះឡើយ៕ អត្ថបទបាន ចក់









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា