ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមជាអធិបតីប្រកាសបើកជាផ្លូវការយុទ្ធនាការភ្នំពេញ ស្អាតឆ្នាំ២០២៤
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមព្រឹក្សាភិបាលនៃគម្រោងស្អាត នៅរសៀលថ្ងៃទី១ខែវិច្ឆិកា ម្សិលមិញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ស្ថិតនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ។
អញ្ជើញមានវត្តមាននៅក្នុងពិធីនេះមានដូចជា៖ ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំតំណាងក្រសួងបរិស្ថាន តំណាងសាលារាជធានីភ្នំពេញ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បណ្តាសិល្បករ social influencer និងដៃគូសហការនានា។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារប្រតិបត្តិ និងយុវជនទូតសុឆន្ទៈទាំងអស់ នៃគម្រោងភ្នំពេញស្អាតដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាចូលរួមដើម្បីរៀបចំនិងបន្តអនុវត្តយុទ្ធនាការភ្នំពេញស្អាត ដ៏មានអត្ថន័យតាំងពីឆ្នាំ២០១៧ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈមកដល់ថ្ងៃនេះ។
ឯកឧត្តមបានបន្តថា គម្រោងស្អាតឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួម ឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ផ្ដោតទៅលើភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា និងកសាងបន្ថែម នូវភាពជាខ្មែរ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សគឺចាំបាច់ ក្នុងការត្រៀម ប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤.០ និងប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសារគ្នាទៅ វិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និង សង្គម។
ជាយុវជនដែលបានចូលរួមក្នុងយុទ្ធនាការភ្នំពេញស្អាត បានលើកឡើងថា នឹងខិតខំផ្សព្វផ្សាយពីយុទ្ធនាការភ្នំពេញស្អាតទៅដល់សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យដឹងបន្ថែមពីគុណតម្លៃនៃភាពស្អាត។
គួរបញ្ជាក់ដែរថា យុទ្ធនាការភ្នំពេញស្អាត ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបសារអប់រំអំពីការថែរក្សាអនាម័យ បរិស្ថាន ជាពិសេសការទុកដាក់សំរាម ដោយផ្តោតចម្បងទៅលើប្រជាពលរដ្ឋដែលរស់ក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការនេះ នឹងផ្តោតសំខាន់លើគោលគំនិតសំខាន់ៗចំនួនបីរួមាន៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និង ប្រតិបត្តិស្អាត។ អត្ថបទ៖ទូច សោភ័ណ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា