ព័ត៌មាន
សមាគមមួយកំពុងលើកកម្ពស់ម្ចាស់អាជីវកម្ម ឱ្យក្លាយជាសហគ្រិនឆ្នើម ប្រកួតប្រជែងលើការធ្វើអាជីវកម្ម
ភ្នំពេញ ÷ សមាគមក្នុងស្រុកមួយ កំពុងជំរុញលើកកម្ពស់នៃការផ្លាស់ប្តូរផ្នត់គំនិត និងការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត ជួយដល់សហគ្រិនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនឆ្នើម បង្កើតនូវផលិតផលមានសក្តានុពល សម្រាប់ទីផ្សារប្រកួតប្រជែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋ កិច្ចជាតិ។
លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទ (ផ្នត់គំនិត និងការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តជួយដល់សហគ្រិនកម្ពុជា) នៅថ្ងៃទី ១ ខែ វិច្ឆិកា នេះថា ជុំវិញការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ វិស័យឯកជនគឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងជារៀងរាល់ខែ សមាគម សហគ្រិនវីម៉ូកម្ពុជា តែងតែបានប្រមូលផ្តុំម្ចាស់អាជីវកម្មបានជួបជុំគ្នា ចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និង ការបង្ហាញ អំពីសក្តានុពល និងភាពអំណោយផលផ្សេងៗ ខណៈដែលរជរដ្ឋាភិបាលបានពង្រីកភាពជា ដៃគូយុទ្ធសាស្រ្តជាមួយបណ្តាប្រទេស ជាច្រើនដូចជា៖ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង RECP ជាដើម ដែលតាមរយៈនេះ ម្ចាស់ អាជីវកម្មត្រូវតែខិតខំពង្រឹងខ្លួន ដើម្បីជំរុញភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។
លោក បន្តថា ជាក់ស្តែងជំនួបអាជីវកម្ម និងផ្គូផ្គងពាណិជ្ជកម្មនេះ គឺជាការលើកកម្ពស់ដល់សហគ្រិនដែលជាសមាជិករបស់ សមាគម ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធ ភាព តាមរយៈការទទួលឱកាសផ្សេងៗ ជាពិសេសការផ្លាស់ប្តូរនូវផ្នត់គំនិតក្នុងការធ្វើការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បី ពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ និងដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ជុំវិញការធ្វើអាជីវកម្មនេះដែរ, បណ្ឌិត Alexander Evengroen ប្រធាននាយកគ្រប់គ្រង Evengroen Solution Group និងជាអគ្គលេខាធិការសមាគមថាមពលកកើតឡើងវិញ (CARE) នៅក្នុងជំនួបអាជីវកម្មនេះ, លោកបណ្ឌិត បានធ្វើការចែករំលែក នូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដល់សហគ្រិនកម្ពុជា នៅលើកការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្មផ្សេងៗ ដែល ជាមូលដ្ឋានសម្រាប់ពង្រឹង និងឈានទៅរកការរីកលូតលាស់ក្នុងកិច្ចដំណើរការអាជីវកម្ម ដោយក្នុងនោះសហគ្រិនត្រូវបង្កើតទំនាក់ ទំនង និងការស្វែងរកដៃគូពាណិជ្ជកម្មឱ្យបានច្រើន ព្រោះការប្រមូលផ្តុំសហគ្រិន គឺមានសារៈសំខាន់ណាស់ ក្នុងការពូតដៃគ្នាដើរទៅ រកភាពជោគជ័យ។
សូមបញ្ជាក់ថា ជុំវិញការលើកកម្ពស់ដល់ធុរកិច្ច និងសហគ្រិនក្នុងស្រុកនេះ ឃើញថា នាពេលកន្លងមក មានស្ថាប័នពាក់ព័ន្ធជាច្រើន ជាពិសេសសហគម និងអង្គការដៃគូនានា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមលើកកម្ពស់ តាមរយៈការបង្កើននូវ ចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ផ្សេងៗ ដើម្បីភាពរីកលូតលាស់នៅក្នុងកិច្ចដំណើរការអាជីវកម្ម សម្រាប់ជីវភាពរស់នៅរបស់សហគ្រិនផង និងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផង៕
អត្ថបទ៖ សុន រ៉ាឌី











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា