ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានទៅកាន់វត្តពោធិគិរីវង្សារាម
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ត្រឹមព្រឹកនេះអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដង្ហែដល់ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមហើយ ដើម្បីឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ដោយធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។
ពិធីដង្ហែក្បួនអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរជាលើកដំបូងនេះ កើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងថ្នាក់ដឹកនាំ-ក្រសួង ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។
នាឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំដង្ហែក្បួនអង្គកឋិនទាននេះ ក៏ឃើញមានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះកររសនៅតាមកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តកណ្តាល បាននាំគ្នាមកអបអរសាទរ ដែលបង្ហាញពីការគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងវិស័យព្រះពុទ្ធសាសនាព្រមទាំងបង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនានៅខ្មែរក្រោមដែរ។
បន្ទាប់ពីការដឹកនាំដង្ហែអង្គកឋិនទានបានទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមទៅដល់នៅរសៀលតាមកម្មវិធីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួបសំណេះសំណាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ។ បន្ទាប់មកមានការសម្តែងសិល្បៈសម័យ និងល្ខោនបាសាក់ផងដែរ។
លុះដល់ព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងប្រគេនយាគូព្រះសង្ឃ រៀបចំពិធី ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញ ព្រះវិហារ ៣ ជុំ រួចវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ ក្នុងនោះ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕ អត្ថបទ សេក ឧត្តម





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា