ព័ត៌មាន
សហគ្រិនកម្ពុជាចាត់ទុកការពង្រីកចំណេះជំនាញ ជាមូលដ្ឋានគ្រឹះឈានទៅអភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន
សហគ្រិនកម្ពុជា ចាត់ទុកការពង្រីកចំណេះដឹង ជំនាញ និងការទទួលនូវបទពិសោធន៍ផ្សេងៗ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ ការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្ម ដើម្បីឈានទៅអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែរីកចម្រើន។
សហគ្រិនកម្ពុជាជាច្រើនរូប លើកឡើងនៅក្នុងជំនួបអាជីវកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទ (ផ្នត់គំនិត និង ការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តជួយដល់សហគ្រិនកម្ពុជា) ដែលរៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភិវឌ្ឍន៍ និងការងារនេះ, រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើកការអភិវឌ្ឍន៍ទីផ្សារការងារ, ការលើក ស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចបង្កើតថ្មី, សហគ្រិនភាពថ្មី, ការពង្រីកភាពប្រកួតប្រជែង និងការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារជាដើម។
សហគ្រិនទាំងនេះបានលើកឡើងបន្ថែមថា ស្រពេលសកម្មភាពរាជរដ្ឋាភិបាលកំពុងអនុវត្តនេះ បច្ចុប្បន្នយើងឃើញថា វិស័យឯកជនបានក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ តាមរយៈការពង្រឹងចំណេះ ជំនាញ ការផ្លាស់ប្តូរនូវបទពិសោធន៍ ផ្សេងៗ ជាពិសេសការផ្គូផ្គងស្វែងរកដៃគូពាណិជ្ជកម្ម ដែលជាគោលដៅដ៏សំខាន់នៃការជំរុញដល់ខ្សែច្រវាក់ផលិតកម្ម, និងការស្រូប យកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ ដែលនេះជាការរួមចំណែកលើកកម្ពស់ផលិតភាពជាប្រព័ន្ធ។
ទាក់ទិនសហគ្រិននេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញភាពជាសហគ្រិននេះ សមាគមមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវជូនដល់ពួកគាត់ តាមរយៈការបណ្តុះបណ្តាល ការផ្គូផ្គងដៃគូពាណិជ្ជកម្ម និង ការលើកទឹកចិត្តឱ្យពួកគាត់ចុះបញ្ជីអាជីវកម្មជាដើម ដើម្បីឱ្យទៅជាហគ្រាសដែលមានស្តង់ដារ ក្នុងគោលដៅឈានទៅប្រកួតប្រជែង ផលិតផលលើទីផ្សារប្រកបដោយបរិយាបន្ន។
សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និងភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា