ព័ត៌មាន
រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីប្រុងពលី សុំសេចក្តីសុខចម្រើន ដើម្បីអបអរពិធីបុណ្សអុំទូក
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីរាជការមកពីមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំពិធីប្រុងពលី ដើម្បីសុំសេចក្តីសុខសប្បាយតាមទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ ក្នុងឱកាសអបអរពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលនឹងប្រារព្ធធ្វើឡើង នៅបរិវេណវេទិការសួរច្បារបឹងស្នោរ រយះពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងពិធីប្រុងពលីនេះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការប្រណាំងទូក(ង) នៅក្នុងពេលនេះ គឺធ្វើឡើងដើម្បីរំលឹកដល់គុណបំណាច់របស់វីរបុរសកងទ័ពជើងទឹកដែលបានពុះពារអង្គអាចក្លាហានក្នុងការធ្វើចម្បាំងនិងបង្ករឲ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តរួមទាំងមានការដាក់បង្ហាញការតាំងពិព័រណ៍ាមស្តង់ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្រ្តីការលេងល្បែងប្រជាប្រិយកម្សាន្តជាច្រើន មុខទៀតផងដែរ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ការប្រណាំងទូក គឺមានចំនួន១០គូរជាលក្ខណៈគូរខ្នាតអន្តរជាតិមានចំណុះចំនួន២២នាក់ មកពីតាមបណ្តាលអង្គភាពមន្ទីរស្ថាប័ននានា ក្នុងខេត្តដើម្បីចូលរួមធ្វើការប្រកួតប្រណាំងលក្ខណះមិត្តភាព ក្នុងការដណ្តើមយកជ័យជំនះរៀងៗខ្លួន។
ឯកឧត្តម បានឲ្យដឹងទៀតថា យើងទទួលបានភាពសប្បាយរីករាយមកដល់ពេលនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរទើបយើងអាចប្រារព្ធពិធីផ្សេងៗបានប្រកបដោយភាពរលូន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិនីតិកាលទី៧នេះ។
ទន្ទឹមគ្នានោះដែរ ក្នុងពិធីបុណ្សអុំទូកនេះ ឯកឧត្តម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកចូលរួមដំណើរទស្សនាលេងកម្សាន្តនៅពេលនេះ ត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះវត្ថុមានតម្លៃរបស់បងប្អូន ដើម្បីកុំឲ្យមានការបាត់បង់ដោយប្រការណាមួយ ក្នុងពេលធ្វើដំណើរមកទស្សនា ពេលនោះផងដែរ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា