ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំផ្លូវនៅជនបទ ជាការលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
កំពង់ឆ្នាំង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជារឿងដ៏ចាំបាច់ ដើម្បីសម្រួល ដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនេះជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ខ្សែ ប្រវែងជិត ១០០ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន ៧ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់ របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូ ពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹក ជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។
ឯកឧត្តម បន្តថា បញ្ហាផ្លូវនេះដែរ, ក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច នៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ ជាក់ស្តែងផ្លូវខាងលើ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការយកចិត្តទុកខ្ពស់ ដោយអនុវត្តសម្រេចបានតាមផែនការល្អប្រសើរ ដើម្បីជួយសម្រួល ដល់ការរស់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះជាដើម។
ជាក់ស្តែងជុំវិញការអភិវឌ្ឍផ្លូវជនបទនេះដែរ, បើយោងតាមរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ ២០២៣ របស់ក្រសួង អភិវឌ្ឍន៍ជនបទ ក្នុងនោះគិតត្រឹមឆ្នាំ ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥ ម៉ឺនគីឡូម៉ែត្រ ដែលផ្លូវ ទាំងនេះ គឺជាការចូលរួមវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅជម្រុញស្ថាបនាផ្លូវជនបទគ្រប់ទិសដៅ សម្រាប់ជាប្រយោជន៍ ប្រជាពលរដ្ឋ។
ចំណែកនៅក្នុងជំនួបជាមួយប្រជាពលរដ្ឋនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន សូមចូលរួមថែរក្សាផ្លូវ និងត្រូវចាត់ទុកផ្លូវ និងសមិទ្ធផលផ្សេងៗនៅតាមមូលដ្ឋានជារបស់យើងទាំងអស់គ្នា ក្នុងនោះការចូលរួមថែទាំសម្បត្តិ សាធារណៈ គឺបងប្អូនបានកំពុងចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងមូល។ ក្នុងពិធីជួបសំណេះសំណាលនេះដែរ, ឯកឧត្តម ចាន់ ដារ៉ុង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕
អត្ថបទ៖ សុន រ៉ាឌី













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា