ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ត្រូវពង្រឹងទៅលើការវិភាគមុខងារ
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀត, នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីបង្ហាញពីសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធទៅតាមការិយាល័យនីមួយៗ ព្រមទាំងកំណត់គោលដៅបន្ទាប់ ដែលនាយកដ្ឋានមានសម្រាប់ការងារបន្តទៀត។ ក្នុងការរាយការណ៍នេះ ក៏ឃើញថា មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ និងកត្តាប្រឈមមួយចំនួនត្រូវកែតម្រូវ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស ចំណេះដឹង បច្ចេកទេសក្នុងការគ្រប់គ្រងការងារ រួមទាំងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក រួមមាន៖ ១) ការវិភាគមុខងារ ត្រូវមានការវិភាគត្រឹមត្រូវ ស៊ីជម្រៅ ដើម្បីអាចជ្រើសរើសបានមន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមការវិភាគមុខងារ។ ២) សូមពិនិត្យ និងតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានរបស់មន្ត្រី (CheckIn Me) ដើម្បីគ្រប់គ្រងនូវព័ត៌មានមន្ត្រីមកបម្រើការងារ និងមន្ត្រីមិនបានបំពេញការងារ ព្រមទាំងត្រូវមានរៀបចំជារបាយការណ៍ប្រចាំខែ។ ៣) សូមពិនិត្យទៅលើការងារតាមផ្នែកនីមួយៗ និងត្រូវស្វែងយល់ដឹងអំពីការងារដែលត្រូវធ្វើ និងការងារដែលត្រូវជៀសវាង ដើម្បីកុំឱ្យមានបញ្ហាការងារក្នុងអង្គភាព ហើយបញ្ហាណាដែលប្រឈមត្រូវដោះស្រាយភ្លាមៗ ក្នុងការឈានទៅដល់សម្រេចបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់។
ការសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក៕
អត្ថបទ រដ្ឋា











-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត