ព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ លោក លី សាម៉េត ត្រូវបានបញ្ជូនខ្លួនពីខេត្តព្រះសីហនុមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនៅយប់នេះ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី បានថ្លែងប្រាប់ទូរទស្សន៍ BTV News នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា លោក លី សាម៉េត ត្រូវបានបញ្ចូនខ្លួនពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅវេលាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ថ្លែងថា៖«ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីការបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ»។
សូមរម្លឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤នេះ បានចេញសារបញ្ជាក់នៅលើបណ្ដាញសង្គម ដោយបានស្នើសមត្ថកិច្ចទៅនាំខ្លួនលោក លី សាម៉េត ដើម្បីបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។
ការចេញបញ្ជាក់របស់សម្ដេចតេជោបែបនេះ បន្ទាប់ពីនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ លោក លី សាម៉េត បានចេញវីដេអូសារភាពកំហុស និងសូមទោស។ សម្ដេចតេជោបានសរសេរ បញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លោក លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ សម្ដេចតេជោមានប្រសាសន៍ថា ជំួយការសម្ដេចម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ករណីឆបោកជាមួយលោក លី សាម៉េត នេះ។
សម្ដេចតេជោមានប្រសាសន៍ថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួន បានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ សម្ដេចតជោបានបញ្ជាក់ថា លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ សម្ដេចតេជោបញ្ជាក់ថា មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ សម្ដេចតេជោ សង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា