ព័ត៌មាន
ក្រសួងការងារដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» ឆ្នាំ២០២៤-២០២៩
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» (Skills for Better Jobs Projects) នារសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ ដោយមានការចូលរួមពីលោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា រួមនិងថ្នាក់ដឹកនាំតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា នេះជាគម្រោងអភិវឌ្ឍន៍ជំនាញទី១ ដែលក្រសួង បានទទួលការគាំទ្រឥណទានសម្បទាន និងហិរញ្ញប្បទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោក។ គម្រោងនេះ មានគោលបំណងពង្រឹងគុណភាពជំនាញ និងឆ្លើយតបនឹងកម្លាំងពលកម្មកំពុងបំពេញការងារ និងកម្លាំងពលកម្មថ្មី ដែលទើបចូលមកដល់ទីផ្សារការងារ តាមរយៈការបង្កើនគុណភាពជំនាញ និងការផ្តល់ព័ត៌មាន ក៏ដូចជាការតម្រង់ទិសជ្ជាជីវៈដើម្បីការងារកាន់តែប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកតាមបម្រែបម្រួលនិន្នាការ និងសុទិដ្ឋិនិយមនៃការរីកចម្រើននៃឧស្សាហូបនីយកម្មសកល «គម្រោងជំនាញការងារកាន់តែប្រសើរ» នេះ គឺត្រូវបានរៀបចំឡើង និងអនុវត្តស្របគ្នាជាមួយនឹង «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក» និង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០» ដែលរាជរដ្ឋាភិបាលទើបបានដាក់ចេញនាពេលថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្របេសកកម្មអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ជាពិសេសសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះតែម្តង។ ឯកឧត្តម សង្ឃឹមថាធនាគារពិភពលោក នឹងបន្តជួយជំរុញការផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាកំណើនសេដ្ឋកិច្ច និងសម្រេចទិសដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា