ព័ត៌មាន
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិ ជុំវិញ «វិបត្តិនៃសេចក្តីទុកចិត្ត»
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ ហ្កាលែន (Yoav Gallant) កាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដោយលើកឡើងពី «វិបត្តិនៃសេចក្តីទុកចិត្ត» ហើយជំនួសដោយលោក Israel Katz ដែលពីមុនជារដ្ឋមន្ត្រីការបរទេស។

ការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកនាយករដ្ឋមន្ត្រី បានតែងតាំងលោក Gideon Saar ជារដ្ឋមន្ត្រីការបរទេសថ្មី។ លោក Gallant និងលោក Netanyahu ទាំងពីរនាក់ស្ថិតនៅក្នុងគណបក្សស្តាំនិយម Likud មិនចុះសម្រុងគ្នាជាច្រើនខែមកហើយ ជុំវិញគោលដៅនៃសង្រ្គាមរយៈពេល១៣ ខែមកនេះ របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

លោក Netanyahu បាននិយាយថា លោក Gallant បានធ្វើសេចក្តីថ្លែងការណ៍ដែល «ផ្ទុយទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល និងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី»។ ក្នុងការ្លើយតប លោក Gallant បាននិយាយថា «សន្តិសុខនៃរដ្ឋអ៊ីស្រាអែលតែងតែមាន ហើយនឹងនៅតែជាបេសកកម្មនៃជីវិតរបស់ខ្ញុំជានិច្ច»។
របាយការណ៍ បានលេចឡើងកាលពីខែកញ្ញាថា លោក Netanyahu ស្ថិតក្រោមសម្ពាធពីដៃគូចម្រុះស្តាំនិយម ដែលកំពុងពិចារណាពីការបណ្តេញលោក Gallant ចេញ។
កាលពីថ្ងៃអង្គារ កងកម្លាំងអ៊ីស្រាអែល បានចេញបទបញ្ជាជម្លៀសថ្មីនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប និងបានធ្វើការវាយប្រហារដោយយោធា ដែលគ្រូពេទ្យសង្គ្រោះបឋម និងប្រព័ន្ធផ្សព្វផ្សាយ ប៉ាឡេស្ទីន បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៥នាក់ចាប់តាំងពីយប់ថ្ងៃចន្ទ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា