ព័ត៌មាន
ការគំរាមដោយគ្រាប់បែកក្លែងក្លាយជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី បានបិទទីតាំងបោះឆ្នោតនៅរដ្ឋចចា
ទីតាំងបោះឆ្នោតយ៉ាងហោចណាស់ចំនួនពីរកន្លែងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងរដ្ឋចចា មនុស្សត្រូវបានជម្លៀសចេញភ្លាមៗកាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា បន្ទាប់ពីការគំរាមកំហែងគ្រាប់បែកក្លែងក្លាយ ដែលមន្ត្រីបោះឆ្នោតនៅក្នុងរដ្ឋនេះ បានដាក់កំហុសទៅលើភ្នាក់ងាររុស្ស៊ី។

ការគំរាមកំហែង ដែលត្រូវបានគេគិតថាមិនគួរឱ្យទុកចិត្ត បានបណ្តាលឱ្យទីតាំងបោះឆ្នោតចំនួនពីរកន្លែងនៅតំបន់ Fulton County រដ្ឋចចា ត្រូវបានជម្លៀសមនុស្សចេញភ្លាមៗ។ មន្ត្រីបាននិយាយថា ទីតាំងទាំងពីរ បានបើកឡើងវិញបន្ទាប់ពីរយៈពេលប្រហែល៣០នាទីក្រោយមក ហើយតំបន់នេះបានស្វែងរកសេចក្តីបង្គាប់របស់តុលាការ ដើម្បីពន្យារពេលម៉ោងបោះឆ្នោតនៅទូទាំងរដ្ឋ ដែលម៉ោងកំណត់នៅត្រឹមម៉ោង៧:០០យប់។

រដ្ឋមន្ត្រីការបរទេសរដ្ឋចចា លោក Brad Raffensperger បាននិយាយថា ការជ្រៀតជ្រែករបស់ុស្ស៊ី គឺនៅពីក្រោយការបោកបញ្ឆោតដោយគ្រាប់បែក នៅថ្ងៃបោះឆ្នោត។
លោក បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «វាជាអំពើទុច្ចរិត» វាហាក់ដូចជា ពួកគេមិនចង់ឱ្យយើងមានការបោះឆ្នោតដោយរលូន យុត្តិធម៌ និងត្រឹមត្រូវនោះទេ។
ស្ថានទូតរុស្ស៊ី នៅក្នុងទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារ FBI បាននិយាយថា ទីភ្នាក់ងារបានដឹងពីការគំរាមកំហែងដោយគ្រាប់បែកក្លែងក្លាយនៅទីតាំងបោះឆ្នោតក្នុងរដ្ឋមួយចំនួន ដោយភាគច្រើនមានប្រភពមកពីដែនអ៊ីមែលរបស់រុស្ស៊ី។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា