ព័ត៌មាន
សាលារៀនរដ្ឋបន្តអំពាវនាវដល់អាណាព្យាបាលយកកូនគ្រប់អាយុទៅចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ
សាលារៀនសាធារណៈទូទាំងប្រទេសបានចាប់ផ្ដើមដំណើរការរៀន និងបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈបណ្ដាសាលារៀនក៏នៅតែបន្តអនុញ្ញាតឱ្យអាណាព្យាបាលបញ្ជូនកូនដែលគ្រប់អាយុទៅចុះឈ្មោះរៀន។
សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤នេះ គ្រប់សាលារៀនសាធារណៈ បានបើកទ្វាចាប់ផ្ដើមការរៀន និងបង្រៀនជាថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះម្លេះ។ អ្នកអាណាព្យាបាលដែលមានកូនតូចគ្រប់អាយុភាគច្រើនក៏បាននាំកូនមកសាលារៀនជារៀងរាល់ថ្ងៃផងដែរ។ យ៉ាងណាមិញបណ្ដាសាលារៀនបានបញ្ជាក់ថា សម្រាប់អាណាព្យាបាល ដែលមានកូនគ្រប់អាយុ ហើយខកខាន មិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន នៅតែអាចនាំកូនទៅចុះឈ្មោះសិក្សានៅតាមសាលារៀន។
សម្រាប់សាលារៀនបឋមសិក្សាចតុមុខ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយបើកបវេសនកាល សាលាក៏បានបន្តទទួលចុះឈ្មោះកុមារជាបន្តបន្ទាប់ផងដែរ។ លោក សូ ធី ជានាយកសាលាលើកឡើងថា ជារៀងរាល់ឆ្នាំ ពិសេសក្រោយបើកបវេសនកាល អាណាព្យាបាលតែងនាំកូនមកចុះឈ្មោះសិក្សាជាបន្តបន្ទាប់។ សក្ភាពនេះ ក៏នៅបន្តសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ។ ក្នុងនាមជាគណៈគ្រប់គ្រងសាលាលោកអំពាវនាវដល់អាណាព្យាបាល ដែលមិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន សូមរួសរាន់មកចុះឈ្មោះ ដើម្បីឱ្យកូនទទួលបានការអប់រំ បង្កើតទំនាក់ទំនង និងរៀនស្គាល់ពីសង្គម។
បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បានបង្ហាញនូវចំនួនសិស្សចូលរៀនឆ្នាំសិក្សាថ្មីនោះទេ។ អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ចំនួនសិស្សចូលរៀនជាក់លាក់នឹងបង្ហាញជូននៅកំឡុងរយៈពេល ២ខែក្រោយបើកបវេសនកាល។ ក្រសួងនៅរង់ចាំទទួលរបាយការណ៍ទិន្នន័យពីតាមសាលារៀន និងថ្នាក់ក្រោមជាតិ។ ចំណែកការចុះឈ្មោះចូលរៀន គឺមិនមានការចំណាយថវិកានោះទេ។ ការចុះឈ្មោះចូលរៀននេះ សំដៅលើកុមារគ្រប់អាយុសិក្សា ដែលចាប់រាប់ពីអាយុ ៣ឆ្នាំ រហូតដល់ ៦ឆ្នាំ។ ផ្អែកលើកម្រិតអាយុ គឺពួកគេអាចចូលសិក្សាចាប់ពីកម្រិតមតេយ្យ កម្រិតទាប មតេយ្យកម្រិតមធ្យម មតេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១៕ អត្ថបទ៖ គឹមហុក




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត