ព័ត៌មាន
មកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជីវកម្មរ៉ែនៅកម្ពុជាផលិតមាសដុំបានជា១២តោន
ភ្នំពេញ ៖ អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅក្នុងចំណោមអាជីវកម្មរ៉ែមាសធំៗចំនួន២ ដែលកំពុងដំណើរការផលិតមាសនៅកម្ពុជា គិតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤ គឺបានផលិតមាសដុំបានចំនួន៨១៩ដុំ ដែលស្មើទំងន់ប្រមាណ ១២.៥៦តោន។
នៅក្នុងសន្និសិទសារព័ត៌មាន នៅទីស្តីការក្រសួង ថ្ងៃទី៦ ខែវិច្ឆិកានេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ បានថ្លែងថា បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ឌឲ្យក្រុមហ៊ុនចំនួន២ធ្វើអាជីវកម្ម លើសង្វាក់ផលិតកម្មមាស នៅខេត្តមណ្ឌលគិរី ហើយគិតមកដល់ដើមខែវិច្ឆិកាឆ្នាំ២០២៤នេះ ក្រុមហ៊ុនរ៉េហ្សង់ មីន័ររ៉ាលរបស់ប្រទេសអូស្ត្រាលី ផលិតមាសបាន៨០៧ដុំ ស្មើនឹងទំងន់មាស ១២៥៣៦.៩៦គីឡូក្រាម ខណៈក្នុងមួយឆ្នាំៗក្រុមហ៊ុននេះ មានសមត្ថភាពផលិតមានបានប្រមាណ៣តោន ដោយឡែក្រុមហ៊ុន រុងឆេង ផលិតមាសបាន១២ដុំ ស្មើ១២.២៧គីឡូក្រាម។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា ថែ្លងថា នៅជិតទីតាំងអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរីនេះដែរ ក្រសួងរ៉ែ និងថាមពល ក៏បានកាត់ចំណែកបែងចែកដីប្រមាណ៤៣ហិតតាផងដែរ ឲ្យពលរដ្ឋខ្មែរនៅតំប់នោះធ្វើអាជីវកម្មរ៉ែមាសស្របច្បាប់ផងដែរ ។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណ ឲ្យក្រុមហ៊ុនចំនួន៨ ប្រកបអាជីវកម្មរ៉ែមាសស្របច្បាប់នៅកម្ពុជា នៅក្នុងនោះ មានក្រុមហ៊ុនចំនួន៦ បាននិងកំពុងរៀបចំត្រៀមយកផលពីអាជីវកម្មរ៉ែមាស។
អត្ថបទ ស៊ុម សុខជា


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា