ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា បើកវេទិការសាធារណៈ នៅសង្កាត់អូរឬស្សីទី២ ទទួលសំណើរសំណូមពរបញ្ហារបស់ពលរដ្ឋ
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា បានបើកវេទិកាសាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីទទួលសំណើរសំណូមពរបញ្ហារបស់ពលរដ្ឋ នៅក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
វេទិការសាធារណៈខាងលើនេះ ធ្វើឡើង ក្រោមវត្តមានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងលោកថេង សុថុល អភិបាលខណ្ឌ និងមានការចូលរួមពី លោកចៅសង្កាត់ លោកលោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សី , លោកនាយប៉ុស្តិ៍នគរបាល , មន្ត្រីចំណុះជំនាញជាច្រើនរូប រួមទាំងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ ។
អង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតបដោះស្រាយ សំណួរ សំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានទទួលយកសំណួរសំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬតាមនីតិវិធីជាក់ស្តែង ។
តាមរយៈវេទិកានេះ ជាពេលវេលាដែលបានបើកឱកាស ឱ្យពលរដ្ឋ អាចបញ្ចេញនូវទុក្ខកង្វល់ទាំងឡាយទាំងពួងដែលកំពុងជួបប្រទះ បានដាក់សំណើរជូនអាជ្ញាធរ ដើម្បីបានយកទៅដោះស្រាយ ព្រោះទុក្ខលំបាករបស់ពលរដ្ឋ ជាអ្វីដែលអាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គិតគូរ និងដោះស្រាយ ឱ្យខាងតែបាន ក្នុងនាមអ្នកបម្រើរាស្ត្រ ។
សូមបញ្ជាក់ថាវេទិការសាធារណះនេះ ក្នុងនាមរដ្ឋបាលខណ្ឌ៧មករា តែងតែបានយកចិត្តទុកដាកធ្វើជាប្រចាំ នៅតាមបណ្តាសង្កាត់ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះវេទិកាបែបនេះ ជាការទទួលបាននូវបញ្ហា និងទុក្ខកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងដែនដីរបស់ខ្លួន ៕
អត្ថបទ៖ កុម្ភះ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា