ព័ត៌មាន
លោក Trump ឈ្នះ គោលនយោបាយពាណិជ្ជកម្ម អាស៊ីចាញ់ ខណៈកត្តាហានិភ័យកើនឡើង
ផ្ទុះប្រតិកម្មយ៉ាងខ្លាំងរាប់ចាប់ពីនៅក្នុងរូបិយប័ណ្ណអាស៊ី រហូតដល់ការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយដ៏គួរឱ្យបារម្ភអំពីអ្វីដែលកំពុងរង់ចាំនៅខាងមុខ វាច្បាស់ណាស់ថាជោកជ័យដ៏ធំរបស់លោក Donald Trump គឺជាការផ្លាស់ប្តូរហ្គេមដ៏សម្បើម។

ការធ្លាក់ចុះនៃភាគហ៊ុនរបស់ចិន និងប្រាក់យ័ន បង្ហាញពីរបៀបដែលក្រុមអ្នកវិនិយោគកំពុងរៀបចំឡើងវិញយ៉ាងឆាប់រហ័សនូវវិធីសាស្រ្តរបស់ពួកគេទប់ទល់ហានិភ័យ និងឱកាសហិរញ្ញវត្ថុសកល។

ប្រាក់ដុល្លារបានហក់ឡើង នៅពេលបណ្ដាញសារព័ត៌មាន និយាយថាលោក Trump ជាប់ឆ្នោតអាណត្តិទីពីរ។ ភាគហ៊ុនរបស់អាមេរិកបានហក់ឡើង ខណៈតម្លៃរូបិយប័ណ្ណគ្រីបតូលោតឡើងដែរ។ ទិន្នផលមូលបត្ររតនាគារសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ផងដែរ។
គោលនយោបាយពាណជ្ជកម្មរបស់លោក Trump ដែលអាស៊ីមាននៅក្នុងចិត្ត នឹងកើតឡើង។ ការគ្រប់គ្រងសេតវិមានជាលើកទី២របស់លោកTrump ប្រាកដជានឹងត្រូវតាមដានកាន់តែខ្លាំង ដោយធ្វើឱ្យសេដ្ឋកិច្ច ដែលផ្តោតលើការនាំចេញរបស់អាស៊ីស្ថិតក្នុងគ្រោះថ្នាក់។

ដោយតែងតែមានគោលដៅលើប្រទេសចិន ផែនការដំឡើងពន្ធ៦០% របស់លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសជប៉ុន កូរ៉េខាងត្បូង ថៃ វៀតណាម និងសេដ្ឋកិច្ចជំរុញពាណិជ្ជកម្មផ្សេងទៀត។ ការធ្លាក់ចុះនៃលំហូរដឹកជញ្ជូនមិនអាចគណនាបានទេ។
សម្រាប់អាស៊ី សេណារីយ៉ូដែលល្អបំផុតគឺការគំរាមកំហែងពន្ធរបស់លោក Trump គឺជាយុទ្ធសាស្ត្រចរចាច្រើនជាងការសម្រេច។ សេដ្ឋវិទូនៅក្រុមហ៊ុន Goldman Sachs គិតថាលោក Trump នឹងដំឡើងពន្ធតែ២០%ប៉ុណ្ណោះលើប្រទេសចិន៕
-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល