ព័ត៌មាន
ចូលរួមអបអរទិវាជនមានពិការភាព ក្រសួងសង្គមកិច្ចរៀបចំការប្រកួតប្រជែងចម្រៀង សម្រាប់ជនមានពិការភាព
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំការប្រកួតប្រជែងចម្រៀងសម្រាប់ជនមានពិការភាព។ ការប្រកួតវគ្គជម្រុះដំបូង ចាប់ផ្ដើមនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដោយមានបេក្ខជន បេក្ខនារី ដែលមានពិការភាព មកពីបណ្ដាខេត្តទូទាំងប្រទេសចំនួន ១២០នាក់។
ដើម្បីជាការអបអរសាទរ ដល់ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី ៤២ ក៏ដូចជាការផ្ដល់ឱកាសឱ្យជនមានពិការភាពបង្ហាញសមត្ថភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានរៀបចំការប្រកួតប្រជែងចម្រៀង សម្រាប់ជនមានពិការភាព។ ការប្រកួតប្រជែងនេះ ប្រព្រឹត្តិទៅដោយចាប់ផ្ដើមវគ្គជម្រុះដំបូង នៅថ្ងៃទី ៧ ខែវិច្ឆិកា ដែលមានបេក្ខជន បេក្ខនារី ដែលមានពិការភាពចំនួន ១២០ រូបចូលរួម។
ក្នុងពិធីបើកការប្រកួតប្រជែងចម្រៀងនេះ ឯកឧត្តម ចាប តូ ក្នុងនាមជា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាជនមានពិការភាពផងដែរ លើកឡើងថានេះជាការរៀបចំដើម្បីលើកកម្ពស់សិល្បករ សិល្បការិនី ដែលមានពិការភាព។ ពួកគាត់ទាំងអស់ ទោះមានពិការភាព តែពួកគាត់មានសមត្ថភាពដូចតារាចម្រៀងគ្មានពិការភាពផងដែរ។ ក្នុងនាមឯកឧត្តម ជាជនមានពិការភាពមួយរូបផងដែរ ឯកឧត្តមចង់ឃើញ ផលិតកម្ម ក៏ដូចជាគ្រប់ទីតាងទាំងអស់ ជួយផ្ដល់ឱកាសការងារសម្រាប់តារាចម្រៀងមានពិការភាព ដូចតារាចម្រៀងទូទៅផងដែរ។
សម្រាប់ជនមានពិការភាព ដែលជាបេក្ខជន និងបេក្ខនារី ដែលចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ លើកឡើងជាក្ដីរីករាយ ដែលមានការរៀបចំឱ្យមានកម្មវិធីប្រឡងចម្រៀងនេះឡើង។ ពួកគេលើកឡើងថា ពួកគេមានពិការភាពក្ដី តែពួកគេមានសមត្ថភាពពិត។
ក្នុងឱកាសបើកកម្មវិធីប្រកួតប្រជែងចម្រៀងសម្រាប់ជនមានពិការភាពនេះ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋមន្ត្រីស្ដីទី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំង ចំពោះជនមានពិការភាពនៅកម្ពុជា។ ជាក់ស្ដែងការផ្ដល់ឱកាសការងារ ដល់ជនមានពិការភាព គឺមានការកំណត់ ដែលតម្រូវឱ្យក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាបណ្ដាក្រុមហ៊ុនវិស័យឯកជន ត្រូវជ្រើសរើសជនមានពិការភាពចូលបម្រើការងារ។ ក្រសួងស្ថាប័នរដ្ឋ ត្រូវជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ចំនួន ២ភាគរយ នៃចំនួនមន្ត្រីសរុបរបស់ខ្លួន រីឯក្រុមហ៊ុនវិស័យឯកជន ត្រូវជ្រើសរើសបុគ្គលិកមានពិការភាពឱ្យចូលបម្រើការងារ ១ភាគរយ នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន៕ អត្ថបទ៖ គឹមហុក










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា