ព័ត៌មាន
កូរ៉េខាងត្បូង ប្រគល់សម្ភារៈបរិក្ខាពេទ្យជូនមនី្ទរពេទ្យកុមារជាតិ ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យល្អប្រសើរនៅសេវាព្យាបាល
ភ្នំពេញ ៖ ប្រទេសកូរ៉េខាងត្បូង ប្រគល់សម្ភារៈបរិក្ខារពេទ្យជូនដល់មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យល្អប្រសើរ នៅសេវាព្យាបាលរបស់មនី្ទរពេទ្យ ក៏ដូចជាការជួយលើការថែទាំ និងព្យាបាលសុខុមាលភាពរបស់កុមារកម្ពុជា។
ក្នុងពិធីប្រគល់ ទទួលសម្ភារៈបរិក្ខាពេទ្យ នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ សូមថ្លែងអំណរគុដល់លោក Sumi Kim CEO មនី្ទរពេទ្យ Daegu Fatima Hospital (ដេហ្គូ ហ្វាទីម៉ា ហោស៍ពីថល) នៃប្រទេសកូរ៉េខាងត្បូង និងលោកស្រី Insoo Kim Director of Fatima Ladies of charity និងគណៈប្រតិភូរបស់មនី្ទរពេទ្យ Fatima ទាំងអស់ ដែលបានអញ្ជើញមកមនី្ទរពេទ្យកុមារជាតិ ដែលបានផ្តល់ការយកចិត្តទុកដាក់លើការជួយចូលរួមចំណែកក្នុងការធ្វើឲ្យល្អប្រសើរនៅសេវាព្យាបាលរបស់មនី្ទរពេទ្យ ក៏ដូចជាការជួយលើការថែទាំ និងព្យាបាលសុខុមាលភាពរបស់កុមារកម្ពុជា តាមរយៈការផ្តល់ជំនួយជាសម្ភារៈ រួមមានៈ៖ ម៉ាស៊ីន Infat Incubator ចំនួន5គ្រឿង និងម៉ាស៊ីន Jaundice Treatment Set ចំនួន5គ្រឿង សម្ភារៈទាំងអស់នេះ នឹងត្រូវយកទៅថែទាំ និងព្យាបាលទារកឲ្យបានជាស្បើយពីជំងឺជាច្រើន និងមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានបន្តថា ការផ្តល់ម៉ាស៊ីនទាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់មន្ទីរពេទ្យកុមារជាតិ ក្នុងការជួយបង្កើនគុណភាពព្យាបាលជំងឺ និងថែរក្សាសុខភាពដល់កុមារ ក៏ដូចជាជួយកាត់បន្ថយអត្រាស្លាប់របស់ទារក ពិសេសទារកកើតមកមិនគ្រប់ខែ និងគ្រប់គីឡូអាចជួយឱ្យពួកគេមានសុខភាពល្អវិវត្តន៍ដូចទារកធម្មតាដែរ។ ព្រោះថាមន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យកុមារ ដ៏ធំតែងតែទទួលសង្គ្រោះ និងព្យាបាលបន្តកុមារដែលមានបញ្ហាកើតមិនគ្រប់ខែ និងបញ្ហាផ្សេងៗដែលបញ្ជូនមកពីតាមមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជនមួយចំនួន ប្រមាណ៨០នាក់ក្នុង១ថ្ងៃ។ សង្ឃឹមថា តាមរយៈជំនួយទាំងនេះនឹងជួយឱ្យមន្ទីរពេទ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀតក្នុងការជួយព្យាបាល និងសង្គ្រោះទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានបញ្ហាផ្សេងៗពីកំណើត។
ជាមួយគ្នានោះដែរ លោកស្រី Insoo Kim Director of Fatima Ladies of charity មានអារម្មណ៍ភ្ញាក់ផ្អើល ដែលសង្កេតឃើញថាមនី្ទរពេទ្យកុមារជាតិ បានផ្តល់សេវាព្យាបាលជំងឺជូនទារកទើបនឹងកើត លោកស្រី សង្ឃឹមថាមនី្ទរពេទ្យ និងមានការសហការគ្នាសម្រាប់ឆ្នាំថ្មីខាងមុខបន្តទៀត ដើម្បីជួយដល់សុខភាព ប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរផងដែរ។
ចុងក្រោយគណៈគ្រប់គ្រងនៃមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យដេហ្គូហ្វាទីម៉ា បានចុះអនុស្សារណយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិទៅលើផ្នែកវេជ្ជសាស្ត្រ និងបណ្តុះបណ្តាលធនធានមនុស្សរវាងមន្ទីរពេទ្យទាំងពីរផងដែរ៕
អត្ថបទ រដ្ឋា














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា