ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលស្ថានភាពស្រូវរបស់ពលរដ្ឋនៅស្រុកចុងកាល់ ខណៈរដូវកាលប្រមូលផលដល់ហើយនោះ
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ប្រជាពលដ្ឋ នៅស្រុកចុងកាល់ ខណៈរដូវកាលប្រមូលផលច្រូតកាត់ស្រូវវស្សាជាបណ្តើរៗហើយនោះ។
ក្នុងការចុះពិនិត្យនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ជាពិសេសនោះមន្រ្តីកសិកម្មនៅតាមមូលដ្ឋានឃុំសង្កាត់ផ្ទាល់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារជំនាញរបស់ខ្លួននៅនិងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីទុកជាបទពិសោធន៍ចំពោះបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកត្រូវប្រញាប់រាយការណ៍មកជាបន្ទាន់ ដើម្បីយើងបានជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាទាំងអស់នោះជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទាន់ពេលវេលាផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីកន្លងមកនៅក្នុងតំបន់េះដំណាំស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន បានទទួលរងនូវផលប៉ះពាល់តិចតួចដោយសារកត្តាអាកាសធាតុ និងបញ្ហាសត្វដង្កូវហ្វូងបានស៊ីបំផ្លាញខ្លះៗយ៉ាងណាក្តី ប៉ុន្តែមន្រ្តីជំនាញបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយធ្វើការអន្តរាគមន៍បានទាន់ពេលវេលាផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា ទោះបីឆ្នាំនេះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ជួបប្រទះបញ្ហាប្រឈមខ្លះៗ មិនបានប្រមូលផលស្រូវទទួលបានមួយរយភាគរយក្តី ក៏យើងអាចទទួលបានត្រឹម៨០ភាគរយ បន្ទាប់ពីរងផលប៉ះពាល់រួចនោះ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»