ព័ត៌មាន
ចៅក្រមអាមេរិក ផ្អាកសំណុំរឿងបោះឆ្នោតឆ្នាំ២០២០ របស់លោក Trump បន្ទាប់ពីជ័យជម្នះជាថ្មី
ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា) បានផ្អាកកាលបរិច្ឆេទដែលមិនទាន់សម្រេចនៅក្នុងសំណុំរឿងវិទ្ធង្សនា (ការព្យាយាមបំផ្លាញលិទ្ធិប្រជាធិបតេយ្យ) ក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បន្ទាប់ពីរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា ពួកគេកំពុងប្រឈមមុខនឹង “ស្ថានភាពដែលមិនធ្លាប់មានពីមុនមក” នៃការវិលត្រឡប់ជាថ្មីរបស់លោកទៅកាន់សេតវិមាន។

ចៅក្រមតំបន់អាមេរិក លោកស្រី ថែនយ៉ា ឈុតកាន (Tanya Chutkan) នៅទីក្រុងវ៉ាស៊ីនតោន បានអនុម័តសំណើពីរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) ដែលកំពុងកាន់សំណុំរឿងព្រហ្មទណ្ឌនេះ ដើម្បីដាក់ពេលវេលាកំណត់នោះឱ្យនៅមួយឡែកសិន នេះបើយោងតាមដីការបស់តុលាការ ខណៈពួកគេកំពុងថ្លឹងថ្លែងអំពីអនាគតរបស់ខ្លួន។

រដ្ឋអាជ្ញាបានលើកឡើងថា ការពន្យារពេលនេះគឺចាំបាច់ “ដើម្បីផ្តល់ពេលវេលាដល់រដ្ឋាភិបាលក្នុងការវាយតម្លៃស្ថានភាពដែលមិនធ្លាប់មានពីមុនមកនេះ និងកំណត់ពេលវេលាសមស្របដែលនឹងឆ្ពោះទៅមុខ ស្របតាមគោលនយោបាយរបស់ក្រសួងយុត្តិធម៌”។

សូមបញ្ជាក់ថា នៅក្រោមគោលនយោបាយរបស់ក្រសួងយុត្តិធម៌ដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច មិនអាចទទួលរងនូវការកាត់ទោសព្រហ្មទណ្ឌបានទេ។
លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីឆ្នាំមុនចំពោះបទចោទព្រហ្មទណ្ឌចំនួន៤ ដែលចោទបក្សសាធារណរដ្ឋថាបានសមគំនិតដើម្បីរារាំងការប្រមូល និងការបញ្ជាក់លទ្ធផលឆ្នោត បន្ទាប់ពីការបរាជ័យរបស់លោក Trump ក្នុងឆ្នាំ២០២០ ទល់នឹងបេក្ខភាពបក្សប្រជាធិបតេយ្យនៅពេលនោះគឺលោកប្រធានាធិបតីបច្ចុប្បន្ន Joe Biden ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា