ព័ត៌មាន
ជើងហោះហើរថ្មីមួយទៀតចាប់ផ្ដើមហោះហើរលើកដំបូង មួយថ្ងៃពីរជើង ពីសៀមរាប ទៅប្រទេសស៊ីងហ្គាពួរ
សៀមរាប៖ ជើងហោះហើរថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia បានចាប់ផ្ដើមបើកប្រតិបត្ដិការហោះហើរលើកដំបូររបស់ខ្លួន ក្នុងមួយថ្ងៃពីរជើង ចេញពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ទៅប្រទេសសឹង្ហបុរី និងត្រឡប់ពីប្រទេសសឹង្ហបុរី មកកាន់សៀមរាបអង្គរ ។

ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ មានប្រសាសន៍ នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia មានច្រើនក្រុមហ៊ុន ដូចជាក្រុមហ៊ុនអាកាសចរណ៍ Air Asia ម៉ាឡេស៊ី Air Asia វៀតណាម Air Asia ថៃ ហើយបាននឹងកំពុងប្រតិការរបស់ខ្លួនជារៀងរាល់ថ្ងៃនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ប៉ុន្ដែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia បានចាប់ផ្ដើមហោះហើរជាលើកដំបូងរបស់ខ្លួន ដោយហោះហើរដឺរិចពីអាកាសយានដ្ឋានសៀមរាបអង្គរ ទៅប្រទេសសឹងហ្គាពួរ ហើយបានប្រតិបត្ដិការជាប្រចាំថ្ងៃ ដោយចាប់ពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះរហូតទៅ ។
ឯកឧត្ដម បន្ដថា ជើងហោះដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Are Asia Cambodia នោះ ចេញដំណើរចេញទៅប្រទេសស៊ីងហ្គាពួរ មានដឹកអ្នកដំណើរចំនួន៩៥នាក់ និងប្រឡប់ទៅវិញាមានជាង៨០នាក់ ។
ឯកឧត្ដមបញ្ជាក់ថា នាពេលប្ចុប្បនេះ ការហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងមួយថ្ងៃមានជាង២០ជើង និងមានអ្នកដំណើរឆ្លងកាត់កាត់អាកាសយាដ្ឋានអន្ដរជាតិសៀមរាបអង្គរប្រមាណជាង ៥ពាន់នាក់។
បើតាមឯកឧត្ដម បានបន្ថែមថា នៅខែធ្នូងឆ្នាំ២០២៤ នឹងមានជើងហោះហើរថ្មីៗ បានហោះហើរមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរបន្ដទៀត។ការកើនឡើងនៃជើងហោះហើរដែលបានចុះចតនៅអាកាសយានដ្ឋានអន្ដរជាតិអង្គរ មានជាបន្ដបន្ទាប់ ដោយសារមានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលជាកិច្ចសហប្រតិបត្ដិការយ៉ាងល្អជាមួយអាកាសចរណ៍ស៊ីវិល។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអងន្ដរជាតិសៀមរាបអង្គរ មានជើងហោះហើរ មានការកើនឡើងប្រហែលជាង ២០ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ខណៈដែលអ្នកដំណើរតាមជើងយន្ដហោះ កើនឡើងជាង៣០ភាគរយ បើព្រៀបធៀបរយៈពេលដូចគ្នានៅខែតុលាឆ្នាំ២០២៣។ដោយឡែក សម្រាប់ខែតុលា ២០២៤ ជើងហោះហើរនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានការកើនប្រហែល៩% ធៀបនឹងខែ តុលា ឆ្នាំ ២០២៣៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា