ព័ត៌មាន
រុស្សី ថាខ្លួនបើកចំហក្នុងការស្តាប់សំណើរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន
មន្រ្តីរុស្ស៊ីនិយាយថា ទីក្រុងមូស្គូបើកទូលាយក្នុងការស្តាប់សំណើរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ស្តីពីការបញ្ចប់សង្គ្រាម ខណៈការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែននៅតែបន្ត ហើយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានពិភាក្សាគ្នានៅទីក្រុងគីវ បន្ទាប់ពី ការផ្លាស់ប្តូរអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន “កំពុងផ្លាស់ប្តូរសញ្ញា” ស្តីពីអ៊ុយក្រែន តាមរយៈ “បណ្តាញបិទ”។ លោកមិនបានបញ្ជាក់ថាតើការប្រាស្រ័យទាក់ទងគ្នានេះគឺជាមួយរដ្ឋបាលបច្ចុប្បន្ន ឬជាមួយលោក Trump និងសមាជិកនៃរដ្ឋបាលថ្មីនោះទេ។

លោក Ryabkov បាននិយាយកាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីបានត្រៀមខ្លនរួចជាស្រេចដើម្បីស្តាប់សំណើរបស់លោក Trump ស្តីពីអ៊ុយក្រែន ដោយសារទាំងនេះគឺជា “គំនិតអំពីរបៀបឆ្ពោះទៅមុខនៅក្នុងវិស័យនៃការសម្របសម្រួល និងមិនមែនជាការជំរុញរបបគីវ បន្ថែមទៀតជាមួយនឹងជំនួយគ្រប់ប្រភេទនោះទេ”។

នៅទីក្រុងគីវ រដ្ឋមន្ត្រីការបរទេស លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋបាល Trump ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា លោកមិនទាន់បានដឹងពីព័ត៌មានលម្អិតនៃផែនការរបស់លោក Trump ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យឆាប់នោះទេ ប៉ុន្តែលោកជឿជាក់ថា ការបញ្ចប់យ៉ាងឆាប់រហ័សណាមួយនឹងមានសម្បទានសំខាន់ៗពីទីក្រុងគីវ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា