ព័ត៌មាន
ការរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកសម្រេចបានប្រមាណ ៩០ភាគរយ
គិតត្រឹមព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ ការរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកតាមបណ្តាខេត្តនានាមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សម្រេចបានប្រមាណ៩០ភាគរយ។ នេះតាមប្រសាសន៍ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់BTVនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ។

ឯកឧត្តមបានបន្តថា កន្លែងស្នាក់នៅរបស់កីឡាករអុំទូកដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំនោះ មានបីទីតាំងរួមមាន៖ទី១.ទីក្រុងរណបOCIC ជ្រោយចង្វារ ទី២.ទីលានប្រជាធិបតេយ្យ ស្ថិតនៅខណ្ឌឫស្សីកែវ និងទី៣.អតីតឃ្លាំងសាំងសូគីមី នៅទល់មុខទីលានប្រជាធិបតេយ្យ។ បន្ថែមលើនេះ ឯកឧត្តមអំពាវនាវដល់កីឡាករអុំទូកទាំងចាស់ និងថ្មី សូមថែរក្សាសុខភាព និងរក្សាអនាម័យ ក្នុងពេលចូលរួមព្រះរាជពិធីបុណ្យអុំទូក។

ព្រះរាជពិធីបុណ្យអុំទូក ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ជារៀងរាល់ឆ្នាំ ឱ្យតែព្រះពិធីបុណ្យអុំទូកមកដល់ ប្រជាពលរដ្ឋខ្មែរភាគច្រើនបាននាំគ្នាធ្វើដំណើរមកពីខេត្តនានាមកទស្សនាការប្រណាំងទូកនៅរាជធានីភ្នំពេញ។
គួររំលឹកដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុងគោលបំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែលបានចូលមកឈ្លានពានត្រួតត្រាខ្មែរអស់រយៈពេល៤ឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១៕ អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣