ព័ត៌មាន
ក្រសួងការងារ បន្តជំរុញប្រសិទ្ធភាព និងវិសាលភាពនៃការអនុវត្ត «គម្រោងកិច្ចអន្តរាគមន៍ស្នូល» ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ
ព្រះវិហារ៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងពិធី «ចែកសម្ភារសិក្សានិងមធ្យោបាយធ្វើដំណើរជូនកុមារដែលត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម តាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ២០២៦» រួមទាំងកញ្ចប់បំណិនជីវិតដល់កុមារ និងក្រុមគ្រួសារងាយរងគ្រោះ ដែលកំពុងប្រឈមនឹងហានិភ័យនៃពលកម្មកុមារក្នុងខេត្តព្រះវិហារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក យឹម បញ្ញា អភិបាលរង តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត ប្រធាន-អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរនិងអង្គភាពជំនាញចំណុះរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន តំណាងនិយោជក តំណាងសហជីព ឪពុកម្តាយ អាណាព្យាបាល និងកុមារគោលដៅ សរុបប្រមាណ ២០០នាក់។

ថ្លែងក្នុងពិធីនោះ លោកជំទាវ សួស រដ្ឋាវី បានគូសបញ្ជាក់ថា «កិច្ចអន្តរាគមន៍ស្នូល» គឺជាយន្តការបង្អែកមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងគាំពារដល់កុមារនិងគ្រួសារគោលដៅ ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន លើកកម្ពស់អាហារូបត្ថម្ភនិងសុខុមាលភាពកុមារដោយការផ្តល់សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារកុមារងាយរងគ្រោះក៏ទទួលបានការបណ្តុះបណ្តាល និងកញ្ចប់បំណិនជីវិត ដើម្បីជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅផងដែរ។ យើងត្រូវធានាថា «គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសអប់រំនិងអនាគតរបស់ខ្លួន ដោយសារពលកម្មកុមារឡើយ»។

លោកជំទាវរដ្ឋលេខាធិការបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសូមបន្តចូលរួមលើកកម្ពស់ការយល់ដឹង និងចូលរួមផ្សព្វផ្សាយអំពីផលវិបាកនៃពលកម្មកុមារដល់មាតាបិតា អាណាព្យាបាល សហគមន៍ និងនិយោជក ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ សូមមន្ត្រីមានសមត្ថកិច្ចពង្រឹងការចុះត្រួតពិនិត្យ និងអធិការកិច្ចការងារ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់ទម្រង់មកលើកុមារ។ គ្រប់ភាគីពាក់ព័ន្ធត្រូវលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការរាយការណ៍ករណីហានិភ័យ និងករណីសង្ស័យនៃការប្រើប្រាស់ពលកម្មកុមារ ជាពិសេសទប់ស្កាត់ការបោះបង់ការសិក្សា បន្តធានានូវឱកាសនិងនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់កុមារដែលបានទទួលផលពីគម្រោងកិច្ចអន្តរាគមន៍ស្នូលកន្លងមក។ ក្នុងករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ សូមចូលរួមរាយការណ៍បន្ទាន់តាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬប្រអប់បណ្ដឹងអនាមិក ដើម្បីអធិការការងារចុះអន្តរាគមន៍ជួយសង្រ្គោះកុមារឱ្យបានទាន់ពេលវេលា។
លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មិនមែនជាតួនាទី-ភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់រាជរដ្ឋាភិបាល និយោជក កម្មករនិយោជិត អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសហគមន៍ផងដែរ ដូចនេះគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ដើម្បីអនាគតកុមារកម្ពុជា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្សព្វផ្សាយកម្មវិធី TVET ១,៥លាន និងលើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ មានចំណេះដឹង មានជំនាញ និងបំណិនចរិយា ដើម្បីប្រើប្រាស់ជំនាញទាំងនេះដោយសុចរិតភាព ការទទួលខុសត្រូវ និងជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕














-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត