ព័ត៌មាន
មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ទទួលវិញ្ញាបនបត្រ ISO ដែលទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (Maxicare) ដែលជាមន្ទីរពេទ្យកុមារឯកជនដំបូងគេបង្អស់នៅកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO ចំនួន២ ជាវិញ្ញាបនបត្រទទួលស្គាល់ពីគុណភាពស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ។

នៅក្នុងពិធីទទួលវិញ្ញាបនបត្រ ISO កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានឲ្យដឹងថា វិញ្ញាបនបត្រចំនួន២ ដែលទទួលបាននេះ ទី១. គឺជាវិញ្ញាបនបត្រ ISO 9001:2015 ដែលវិញ្ញាបនបត្រមួយនេះបង្ហាញពីការទទួលស្គាល់ជាអន្ដរជាតិ ពីគុណភាពនៃប្រព័ន្ធគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ដែលរួមបញ្ចូលទាំងបទដ្ឋានក្នុងការកំណត់គោលការណ៍ផ្ដល់នូវសេវាកម្មថែទាំព្យាបាលអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ និងការគិតពីអតិថិជនជាចម្បងមុនគេ ដើម្បីផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់ ធានាថាអតិថិជនទទួលបានការបម្រើសេវាកម្មប្រកបដោយផាសុខភាពចាប់តាំងពីអញ្ជើញមកដំបូងរហូតទទួលបានការិនិត្យនិងព្យាបាលរួចរាល់។ និងទី២. វិញ្ញបនបត្រ ISO 10004:2018 ដែលជាវិញ្ញាបនបត្រស្តង់ដាបញ្ជាក់ពី គុណភាពនៃការបម្រើសេវាកម្ម ថែទាំនិងព្យាបាលអ្នកជំងឺប្រកបដោយមានគុណភាពខ្ពស់ដែលអតិថិជនអាចទុកចិត្តបាន។

លោកវេជ្ជបណ្ឌិត វ៉ានសុខជា នាយកប្រតិបត្តិមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានមានប្រសាសន៍ថា ទម្រាំតែទទួលបាននូវការទទួលស្គាល់ ក៏ដូចជាទទួលនូវវិញ្ញាបនបត្រមួយនេះ ក្រុមការងាររបស់មន្ទីរពេទ្យគ្រប់ផ្នែក បានឆ្លងកាត់ការបណ្ដុះបណ្ដាលជាច្រើន។ ក្រោយពីឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងនោះ ក៏មានការចុះមកធ្វើសវកម្មត្រួតពិនិត្យទៅលើប្រព័ន្ធគុណភាពការងារយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមការងារបច្ចេកទេស ISO ផងដែរ។
លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ទីរពេទ្យមួយដែលតំណាងឲ្យកម្ពុជា គឺពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការទទួលបានវិញ្ញាបនបត្រទាំងនេះ ពីព្រោះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារ ក្នុងការយកចិត្តទុកដាក់ផ្ដល់សេវាកម្មពិនិត្យថែមទាំព្យាបាលអតិថិជនប្រកបដោយស្ដង់ដារវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់។

សូមជំរាបជូនថា មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យឯកជនឈានមុខគេ ក្នុងការផ្ដល់សេវាកម្មពិនិត្យ ព្យាបាលថែទាំកុមារ ដែលមានស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិ។ ក្រុមការងារនៅមន្ទីរពេទ្យកុមារនេះ រង់ចាំបម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលា ប្រកបដោយការយកចិត្តទុកដាច់ចេញពីបេះដូង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់