កីឡា
ម៉ឺន មេឃា ចាញ់ ឃីម បូរ៉ា ខណះធី វ៉ារិទ្ធ ឈ្នះណាម ម៉ូរ៉ាក់
ម៉ឺន មេឃា ប្រកួតជាមួយឃីម បូរ៉ានោះ គឺប្រកួតមិនដូចជាវាយជាមួយថៃនោះទេ។ មេឃា វ៉ៃរាងញញើតៗបូរ៉ា ដោយមិនសូវហ៊ាន…
អ្នកប្រដាល់ជើងខ្លាំងកម្ពុជាវ័យក្មេង ម៉ឺន មេឃា ក្លឹបអេភូថងកីឡា ដែលត្រូវបានគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ នៅក្នុងកម្មវិធីប្រដាល់បិទទ្វារលើសង្វៀនខារ៉ាបាវបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យទី១៩មេសា ២០២០នោះ បានវាយចាញ់ឃីម បូរ៉ាដោយពិន្ទុ។
ម៉ឺន មេឃា ប្រកួតជាមួយឃីម បូរ៉ានោះ គឺប្រកួតមិនដូចជាវាយជាមួយថៃនោះទេ។ មេឃា វ៉ៃរាងញញើតៗបូរ៉ា ដោយមិនសូវហ៊ានចូលកៀកឬក៏សម្រុកខ្លាំងនោះឡើយ។ ក្នុងការប្រកួត៥ទឹកពេញ ម៉ឺន មេឃា ត្រូវបូរ៉ា ទាត់និងចាប់ផ្តួលពីរទៅបីលើក ដែលបញ្ជាក់ថា មេឃាចាញ់ពិន្ទុបូរ៉ាបាត់ទៅហើយ។

ឃីម បូរ៉ា ជាអ្នកប្រដាល់ជើងខ្លាំង ជាប្អូនបង្កើតរបស់ម្ចាស់មេដាយមាសស៊ីហ្គេមឃុន ឌីម៉ា។ គេបានបាត់មុខពីសង្វៀនបាយ័ននេះយូរឆ្នាំហើយ តាំងពីឆ្នាំ២០១៦កន្លងមកនោះ។ ជាអ្នកប្រដាល់ជើងចាស់ បូរ៉ា មានប្រវត្តិប្រកួតចំនួន១០៣លើក គេវាយឈ្នះ៨១លើក ចាញ់១៨លើក និងស្មើ០៤លើក។ ឯ ម៉ឺន មេឃា ជាកូនប្រុសបង្កើតរបស់អតីតជើងខ្លាំងអេភូថងនោះ គេមានកម្រិតសមត្ថភាពបច្ចេកទេសល្អ កាយសម្បទារឹងមាំ ដោយធ្លាប់ឆ្លងកាត់ការប្រកួតទើបតែ៥០លើកប៉ុណ្ណោះ គឺតិចជាងឃីម បូរ៉ា ជាងពាក់កណ្តាលឯណោះ។
ចំណែក អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ធី វ៉ារិទ្ធ ក្លឹបអាណាចក្រគុនខ្មែរ ដែលគេទទួលស្វាគមន៍ការសុំសងសឹករបស់អ្នកប្រដាល់ជើងចាស់ណាម ម៉ូរ៉ាក់ ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនោះ បានវាយឈ្នះម៉ូរ៉ាក់ដោយពិន្ទុជាលើកទី២។ ធី វ៉ារិទ្ធ គេជាអ្នកប្រដាល់ស្រករក្រោយ ឯ អ្នកប្រដាល់ណាម ម៉ូរ៉ាក់ គេជាជើងចាស់។ តែណាម ម៉ូរ៉ាក់ ធ្លាប់ត្រូវធី វ៉ារិទ្ធ ផ្តួលឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤ម្តងមកហើយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ២០១៩កន្លងមក នៅលើសង្វៀនបាយ័នស្ទឹងមានជ័យនេះ។
ណាម ម៉ូរ៉ាក់ ឡើងមកសងសឹកធី វ៉ារិទ្ធ គឺមិនអាចសម្រេចតាមបំណងនោះឡើយ។ ក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ណាម ម៉ូរ៉ាក់ វាយមិនចូលជាមួយធី វ៉ារិទ្ធ ទេ ដោយសារគេចាញ់កម្លាំងស៊ុហ្វវ៉ារិទ្ធ ដែលគេមានវ័យក្មេងជាង កម្លាំងខ្លាំងជាង ម្ល៉ោះហើយគេវាយបុកខ្លាំងដែល ធ្វើឲ្យម៉ូរ៉ាក់ ថិតក្នុងស្ថានភាពទប់ទល់និងការពារច្រើនជាងការវាយបកទៅលើវ៉ារិទ្ធនោះ។ ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិពីរគូផ្សេងទៀតនោះ យិប ឌុក អ្នកប្រដាល់ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវរឿង សារិទ្ធ ក្លឹបមកុដរាជសីហ៍ផ្តួលឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤។ យិប ឌុក ត្រូវអាជ្ញាកណ្តាលរាប់៨ពីរដងនៅក្នុងទឹកទី៣ និងចូលដើមទឹកទី៤ ក៏ត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងឲ្យប្រកួត បន្ទាប់ពីត្រូវរឿថ សារិទ្ធ ទាត់អោយដួលម្តងទៀតនោះ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕


អត្ថបទ៖ វិសិទ្ធ
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦