ព័ត៌មាន
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម៖ ចលនារបស់ក្រុមប្រឆាំងគឺជាចលនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ
អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋខ្មែរទាំងអស់កុំចូលរួមពាក់ព័ន្ធក្នុងចលនាណាមួយដែលបង្កើតឡើងដោយមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ សម រង្សី ដោយសារសកម្មភាពរបស់ពួកគេជាចលនាបំផ្លាញសន្ដិភាព និងការអភិវឌ្ឍដែលពលរដ្ឋមិនគួរអើពើ។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា យុវជន និងពលរដ្ឋគ្រប់រូប គួរតែចូលរួមក្នុងចលនានយោបាយដ៏ត្រឹមត្រូវដែលស្ថិតនៅក្រោមច្បាប់ ព្រោះច្បាប់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនបានហាមពលរដ្ឋឱ្យចូលរួមក្នុងនយោបាយនោះទេ ហើយមិនត្រូវធ្វើនយោបាយក្នុងប្រទេសប្រជាធិបតេយ្យតាមបែបអនាធិបតេយ្យនោះដែរ។
លោកបណ្ឌិតបន្តថា ប្រសិនបើប្រជាពលរដ្ឋចង់ចូលរួមសកម្មភាពនយោបាយ ហើយចង់ចូលរួមជួយដល់ប្រទេសជាតិពិតប្រាកដមែន គឺមិនចាំបាច់ពាក់ព័ន្ធនឹងចលនាណាមួយផ្សេងនៅក្រៅពីសកម្មភាពនយោបាយនៅក្នុងស្រុកនោះទេ ដើម្បីការចៀសវាងការប្រព្រឹត្តិខុសច្បាប់ដែលនាំឱ្យសង្គមជាតិបែកបាក់។
អ្នកវិភាគបញ្ជាក់ថា «យើងត្រូវរស់នៅក្នុងសកម្មភាពនយោបាយណាដែលស្របទៅតាមច្បាប់ធម្មនុញ្ញរបស់យើង និងច្បាប់ផ្សេងៗទៀត ដើម្បីស្ថាបនា អភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា ហើយរិះគន់បែបជួយស្ថាបនា ព្រោះយើងជាប្រទេសប្រជាធិបតេយ្យ ត្រូវការពហុគំនិតដែលមានបន្ទាត់ក្រហមនៃច្បាប់ ដើម្បីកុំឱ្យប្រទេសយើងដើរយឺតជាងគេ»។
លោកបណ្ឌិតបន្ថែមថា «យើងជួយគ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងការអប់រំនានាឱ្យបានរឹងមាំថែមទៀត ហើយរៀងរាល់ប្រាំឆ្នាំម្ដង យើងត្រូវបោះឆ្នោត ក្រោយបោះឆ្នោត យើងត្រូវគោរពស្មារតីនៃប្រជាពលរដ្ឋយើងដែលជាម្ចាស់ឆ្នោត បើបោះឆ្នោតឱ្យនរណាជាអ្នកដឹកនាំប្រទេស យើងគោរពទៅតាមហ្នឹងទៅ»។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានថ្លែងថា ការបង្កើតចលនាដ៏ឆ្គួតលីលានេះ គឺគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀត ដើម្បីតែការប្រមែប្រមូលរកថវិកាពីអ្នកគាំទ្រណាដែលបន្តការចាញ់បោកនយោបាយរបស់ សម រង្ស៊ីប៉ុណ្ណោះ ខណៈរបៀបវារៈចាស់ៗពីមុនក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងស្នេហាទឹកដីហាក់ដូចជាលែងមានប្រសិទ្ធភាពបោកប្រាស់គេទៀតហើយ។
លោកបន្តថា ចលនាដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី មានគោលដៅបំផុសប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា គឺសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌទាំងអស់។
អ្នកឃ្លាំមើលថា គោលបំណងរបស់ពួកគេ គឺការបង្កចលាចលសង្គម បង្កើតជាអំពើហិង្សាបង្ហូរឈាម និងបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយនៅក្នុងប្រទេស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដែលបង្កើតឡើងតាមលិទ្ធិប្រជាធិប្បតេយ្យ និងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ។
លោក សំ សឿន បញ្ចាក់ថា៖«តាមពិតទៅ វាជារឿងគួរឱ្យហួសចិត្តណាស់នៅពេលដែលទណ្ឌិត សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយម បែរជាដាក់ចេញទិសដៅចង់បង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋលើសកលលោកបានថ្កោលទោស និងស្អប់ខ្ពើមសង្គ្រាម»។
លោកបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋគួរតែរក្សាភាពស្ងប់ស្ងាត់ ប្រកាន់គោលជំហរឱ្យរឹងមាំង ចៀសវាងពីចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជាយើង។ ការសម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជាពលរដ្ឋ តែយើងគប្បីចៀងវាងការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់ ដែលនាំឱ្យសង្គមជាតិអសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង»។
គួររំឭកផងដែរថា ក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខគ្នីគ្នាបានបង្កើតចលនាអសន្ដិសុខជាច្រើន បូករួមទាំងការបំផុសបំផុលផែនការមាតុភូមិនិវត្តន៍កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩។ ទោះបីជាយ៉ាងណា ផែនការទាំងអស់ដែលរៀបចំដោយមេឧទ្ទាមក្រៅច្បាប់សម រង្ស៊ី មិនដែលទទួលបានជោគជ័យនោះទេ ហើយថែមទាំងនាំទុក្ខទោសដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រមួយក្ដាប់តូចទៀត៕
-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក