ព័ត៌មាន
សម្ដេចធិបតី៖ ក្រុមជ្រុលនិយមយករឿងព្រំដែនមកបំភ្លៃញុះញង់ពលរដ្ឋ ប៉ុនប៉ងបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាល
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ដឹកនាំដោយទណ្ឌិតក្បត់ជាតិ ពួកគេបានខិតខំបង្កើតព័ត៌មានមិនពិតនានាទាក់ទងនឹងរឿបូរណភាពទឹកដី និងរឿងព្រំដែន មកបំភ្លៃ ដើម្បីតែញុះញង់ពលរដ្ឋ បង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក បានប៉ុនប៉ងបង្កើតចលនាផ្ដួលរំលំរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារមកហើយ តាមរយៈការប្រឌិតព័ត៌មានមិនពិតរឿងបញ្ហាព្រំដែននេះ ដើម្បីញុះញង់ពលរដ្ឋឱ្យចូលរួមចលនារបស់ពួកគេហើយឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល។
សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា ករណីកោះគុត ស្ថិតនៅដែនទឹក នៃភូមិសាស្ដ្រខេត្តកោះកុង ក៏មិនខុសពីរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA ដែរ គឺកាលនោះក្រុមជ្រុលនិយមបង្កើតចលនានេះឡើង ដើម្បីញុះញង់ពលរដ្ឋឱ្យចេញមកផ្ដួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែសីហា កន្លងទៅ ប៉ុន្ដែទៅបានរាជរដ្ឋាភិបាលទប់ស្កាត់ បង្ក្រាបធ្វើឱ្យផែនការរបស់ពួកគេបរាជ័យ។ ចំណែកករណី កោះគុតនេះ គឺពួកគេមានបំណងញុះញង់ពលរដ្ឋឱ្យងើបមកធ្វើបាតុកម្ម ក្នុងឱកាសពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក កន្លងទៅនេះ ដូច្នេះរឿងនេះ គឺជានយោបាយអាក្រក់ដដែលៗរបស់ក្រុមជ្រុលនិយម ដើម្បីបំផ្លាញសន្ដិភាពរបស់កម្ពុជា។
ក្នុងឱកាសនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលដ្ឋ ធ្វើការវិភាគ និងពិចារណាឱ្យបានច្បាស់លាស់ជុំវិញការប្រឌិតព័ត៌មានរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក ពីព្រោះពួកគេធ្វើសកម្មភាពដើម្បីតែសម្រេចមហិច្ឆតានយោបាយរបស់ពួកគេ គឺប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជាដែលបានវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ដោយនៅមិនទាន់រាប់បញ្ចូលដែនដីកោះនៅឡើយនោះទេ។
សម្ដេចធិបតី ក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះ ដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ នៅក្រោយកម្ពុជាចរចាបញ្ហាព្រំដែនចប់សព្វគ្រប់ ដែលមានទំហំកើនលើសតួលេខ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទៅទៀត៕
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន6 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន6 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន5 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន17 hours agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន7 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន