ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ « មូលដ្ឋានស្អាត បរិស្ថានបៃតង »
អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលមូលដ្ឋាន បានរៀបចំប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ « មូលដ្ឋានស្អាត បរិស្ថានបៃតង » ។
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដែលជាទិវាជាតិសម្ខាន់ សំដៅការថែទាំបរិស្ថានអនាម័យក្នុងសង្គមជាតិ ឱ្យមានរបៀបរៀបរយល្អ និងសោភ័ណ្ឌភាពក្នុងសង្គម ។
ការរៀបចំទិវាខាងលើ ធ្វើឡើងក្រោមវត្តមាន លោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ , អធិការនគរបាល , មេបញ្ជាការកងរាជអាវុធហត្ថ , លោកលោកស្រីជាចៅសង្កាត់ រួមទាំងមន្ត្រីចំណុះជំនាញជាច្រើនទៀត ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌ ។
លោកថេង សុថុល អភិបាលខណ្ឌ បានមានប្រសាសន៍ឱ្យដឹងថា ៖ បរិស្ថានអនាម័យ អាចស្អាតបាន គឺផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា មិនអាចផ្តោតតែទៅលើអ្នកដែលប្រឹងសម្អាតតែមួយមុខ គឺមិនគ្រប់គ្រាន់ ។ សម្រាម គឺកកើតើងដោយយើងជាអ្នកប្រើប្រាស់វា ដូច្នោះហើយ យើងគួរតែយល់ដឹងឱ្យបានច្បាស់ និងចូលរួម ក្នុងសកម្មភាពទុកដាក់ឱ្យបានត្រឹមត្រូវនៅតាមទីតាំងសម្រាប់ការចោលសម្រាម ជៀសវៀងការចោលពាសវាលពាសកាល ដែលជាផ្នែកធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសង្គម និងខូចខាតដល់របៀបរៀបរយសាធារណះផងដែរ ។
លោកអភិបាលខណ្ឌ ថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ ពិសេសអាជ្ញាធរថ្នាក់មូលដ្ឋានសង្កាត់ ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំលើកិច្ចការងារបរិស្ថានអនាម័យនេះ ពិសេសគឺបងប្អូនកម្មករប្រមូលសម្រាម ក៏ជាផ្នែកសម្ខាន់ ដែលបានដើរតួនាទី ក្នុងការជួយដល់កិច្ចការងារសង្គមមួយនេះ ។
បងប្អូនជាកម្មករប្រមូលសម្រាម បង្ហាញក្តីរីករាយ ជាមួយការជួយប្រមូលសម្រាម ដើម្បីសម្អាតបិស្ថានសង្គម ។ ពួកគាត់លើកឡើងថា ៖ បច្ចុប្បន្ននេះ ការងារប្រមូលមិនសូវនឿយណាយខ្លាំងដូចមុននោះទេ ព្រោះតែពលរដ្ឋមានការយល់ដឹងច្រើនអំពីការទុកដាក់ ដូច្នោះប្រមូល ក៏មានភាពងាយស្រួល ក្នុងការប្រមែប្រមូលទៅតាមបរិបទជាក់ស្តែងដូចគ្នា ។
ប្រជាពលរដ្ឋ សម្តែងការយល់ឃើញថា ៖ ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាអនាម័យបរិស្ថាន ក្នុងសង្គមកាន់តែមានភាពប្រសើរឡើងទៅៗ ដោយសារតែរាជរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធ បានដាក់ចេញយន្តការជាច្រើនក្នុងការអនុវត្ត សំដៅធានាប្រសិទ្ធិភាពខ្ពស់លើកិច្ចការងារនេះ ពិសេសកត្តាចូលរួមបានយ៉ាងខ្ជាប់ខ្ជួនផងដែរ ពីសំណាក់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទៅទាំងអស់ ។
សូមបញ្ជាក់ថា ៖ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា គឺតែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយអាជ្ញាធរនៅទូទាំងប្រទេស ទាំងថ្នាក់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ គឺតែងប្រារព្ធ ដើម្បីរំលឹក និងបង្ហាញ ដល់មជ្ឈដ្ឋានពលរដ្ឋ ឱ្យផុសផុលក្នុងការចូលរួមចំណែកជាមួយការការថែទាំបរិស្ថាន ដើម្បីសោភ័ណ្ឌភាព និងភាពស្អាតប្រសើរក្នុងប្រទេសជាតិ ៕ អត្ថបទ ៖ លីហេង









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា