ព័ត៌មាន
សម្តេចធិបតី៖ ចង់រីកចម្រើន ត្រូវមានជំនួបជាមួយពាណិជ្ជករ បន្ថែមលើគោលនយោបាយដែលបានដាក់ចេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជា ស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ត្រូវខិតខំបន្ថែមទៀតទៅលើទំនាក់ទំនងជាមួយដៃគូ ជាពិសេស ត្រូវឧស្សាហ៍ មានជំនួបដោយផ្ទាល់ជាមួយគ្នា បើទោះបីមានគោលនយោបាយច្បាស់លាស់ ដែលត្រូវបានដាក់ចេញរួចហើយក្តី ។ ការណ៍នេះ នឹងជួយជំរុញឱ្យដំណើរការពាណិជ្ជកម្មកាន់តែមានការរីកចម្រើន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ នាព្រឹកថ្ងៃទី ១៣ ខែធ្នូ នេះ បានផ្ដល់អនុសាសន៍ដល់ក្រសួងពាណិជ្ជកម្ម ឱ្យបន្តយកចិត្តទុកដាក់ទៅលើយន្តការ កិច្ចសន្ទនាជា មួយវិស័យឯកជនឱ្យបានច្រើន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរពីវិស័យឯកជន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដោយចាត់ទុក រខ្លះអាចដោះស្រាយបានដោយមិនលំបាកទេ សំខាន់គឺការបានជួបសន្ទនាគ្នាផ្ទាល់ ។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មានគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ពិសេសទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នក ផ្គត់ផ្គង់ជុំវិញពិភពលោក ៕អត្ថបទ៖ មុត សុទ្ធ











-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន