ព័ត៌មាន
និយាយដល់ថ្ងៃ៧មករា ក្រុមយុវជនវិស័យ ធីវ៉េត សម្តែងការអរគុណសន្តិភាព
ភ្នំពេញ៖ ស្របពេលដែលថ្ងៃនេះ គឺជាគម្រប់ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ដែលគណបក្សប្រជាជនកម្ពុជាតែងតែប្រារព្ធពិធីរំលឹកខួប។ ក្រុមយុវជនដែលជាគ្រូបណ្តុះបណ្តាលផង និងជានិស្សិតកំពុងសិក្សាក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានសម្តែងការដឹងគុណ និងបានអរគុណសន្តិភាពដូចគ្នាផងដែរ ដែលនាំឲ្យកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។
លោក ថង ស៊ីថាច យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងជាគ្រូអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ទោះបីជាកើតមិនទាន់ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលលោកបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ថ្ងៃរំដោះ ៧មករា ជាថ្ងៃចងចាំមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាត និងបរជាជនទាំងមូល្នុងរបបប្រល័យពូជសាសន៍នេះ។
ជាមួយគ្នានេះ ក្រុមនិស្សិត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានលើកឡើងស្រដៀងគ្នាថា កាពិត បើគ្មានថ្ងៃ៧មករា ក្រុមយុវជនជំនាន់ក្រោយក្នុងពេលបច្ចុប្បន្ននេះ ក៏គ្មានគ្រប់យ៉ាងដូចសព្វថ្ងៃនេះដែរ ទាំងការសិក្សាក្រេបយកចំណេះដឹង គ្មានសិទ្ធិទាំងការរស់នៅ ទាំងការហូបចុកជាដើម ដូច្នេះហើយ មានតែការអរគុណសន្តិភាព និងសង្ឃឹមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសកម្ពុជាបន្តការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត និងរស់នៅក្រោមម្លប់សន្តិភាពគ្រប់ៗគ្នា។
បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្លងកាត់ឧបសគ្គយ់ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្រ្គាមផង។ ដូច្នេះហើយបានជាប្រជាជនកម្ពុជាបានចងចាំជានិច្ចថា ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន «បើគ្មានថ្ងៃនេះទេគឺគ្មានអ្វីៗសព្វបែបយ៉ាងដូចថ្ងៃនេះដែរ»៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន