Connect with us

ព័ត៌មាន

បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន

កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ២កន្លែង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រៀមប្រព្រឹត្តបទល្មើស Online Scams។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលដោយលោក សំ រឹទ្ធ សុខុន ព្រះរាជ អាជ្ញា រង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញ សហការជាមួយគណៈបញ្ជាការខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការឆែកឆេរទីតាំងសង្ស័យចំនួន ២កន្លែង ដែលត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ទីតាំងទាំងពីរនេះ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនេះ ទីតាំងទី១អគារកម្ពស់៧ជាន់ និងទីតាំងទី២ អគារស្នាក់នៅចំនួន៤ កម្ពស់៨ជាន់។

ជាលទ្ធផលក្នុងរង្វង់ប្រងិបត្តិការ ៖

*ទីតាំងទ១ រកឃើញទូដែក ៤ទូ, កាំភ្លើងខ្លី១ដើម, ទូរស័ព្ទ និងកុំព្យូរទ័រជាច្រើនគ្រឿង ដែលកំពុងរៀបចំដើម្បីប្រព្រឹត្តបទល្មើស។

*ទីតាំងទី២ មានមនុស្សស្នាក់នៅ១៣៩នាក់/ស្រី៤៦នាក់ (ជនជាតិឥណ្ឌូនេស៊ី១៣០នាក់/ស្រី៣៧នាក់និង ខ្មែរ៩នាក់ស្រី)៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia