ព័ត៌មាន
ថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋខេត្តកំពតរីករាយប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា
កំពត ៖ នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត មានប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវគណៈអភិបាលបាលខេត្ត មន្រ្តីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរយនាក់។
ក្រុមយុវជនចូលរួម បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះសម្តេចតោជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធិសភាជាតិ ដែលបានរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
ប្រជាពលរដ្ឋ រស់ភូមិស្រែ ស្កាត់ត្រើយកោះ ក្រុងកំពត លោក អ៊ុន សៀត អាយុ៧១ឆ្នាំ បានរំលឹកអំពីអតីតកាលដ៏ជូរចត់របស់ខ្លួន ក្នុងសម័យប៉ុល ពត និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់នូវថ្ងៃកំណើតទី២។ លោកបានផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយឲ្យថែរក្សាសន្តិភាព តាមរយៈការបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នបានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអង្គមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា១៩៧៩ ៧មករា ២០២៥ រួចមក អង្គពិធីក៏មានកម្មវិធីលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ៕





-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន1 week agoអាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
-
ព័ត៌មាន1 day agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០