ព័ត៌មាន
ក្រុមអ្នកគាំទ្រ និងប្រឆាំងការចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង នៅតែបន្តប្រមូលផ្ដុំគ្នាជិតលំនៅដ្ឋានលោកYoon
មនុស្សរាប់រយនាក់ដែលគាំទ្រលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងក្រុមអ្នកដែលកំពុងអំពាវនាវឱ្យចាប់ខ្លួនលោកជាបន្ទាន់ បានប្រមូលផ្តុំគ្នានៅជិតលំនៅដ្ឋានប្រធានាធិបតីនៅថ្ងៃពុធទី៨មករានេះ មួយថ្ងៃបន្ទាប់ពីតុលាការបានបន្តដីកាឃុំខ្លួនលោកជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។

ក្រុមអ្នកគាំទ្រប្រហែល៦០០នាក់បានប្រមូលផ្តុំគ្នានៅផ្លូវមួយក្បែរស្ថានីយ៍រថភ្លើង ហានកាងជីន
(Hangangjin)ភាគច្រើនមកពីក្រុមពលរដ្ឋអភិរក្សដែលដឹកនាំដោយមេដឹកនាំសាសនា លោក ជេអ៊ុន ក្វាងហ៊ុន (Jeon Kwang-hoon)និងសហជីពសេរីភាព(Freedom Union)ដែលជាអង្គការអភិរក្សមួយផ្សេងទៀត។

ដោយកាន់ដំបងភ្លើងពណ៌ក្រហម និងគ្រវីទង់ជាតិកូរ៉េខាងត្បូង និងអាមេរិក ក្រុមអ្នកគាំទ្របានស្រកថា ចាប់ខ្លួនលោក លចេ -មីយ៉ុង (Lee Jae-myung) ដោយសំដៅលើមេដឹកនាំបក្សប្រឆាំង និង យើងប្រឆាំងការការចោទប្រកាន់ទម្លាក់តំណែងនេះ។

ក្រុមអ្នកគាំទ្របានអះអាងថា ដីកាឃុំខ្លួនលោក Yoon គឺខុសច្បាប់ ព្រោះការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់ពីបទបះបោរទាក់ទងនឹងក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក Yoon មិនត្រូវបានអនុញ្ញាតឱ្យស៊ើបអង្កេតការបះបោរនោះទេ។
ការជួបជុំដាច់ដោយឡែកមួយទៀត ដែលបានទាមទារឱ្យមានការចាប់ខ្លួនលោកYoon ជាបន្ទាន់ ត្រូវបានធ្វើឡើងនៅក្បែរនោះដែរ ដោយមានមនុស្សរាប់សិបនាក់បានជំរុញឱ្យ CIO អនុវត្តដីកានេះឱ្យលឿន៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoថវិកាថ្នាក់ជាតិឆ្នាំ២០២៧ កំណត់ចំណាយស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល កើនចំនួន ៣,២%