ព័ត៌មាន
ឯកឧត្តម គង់ វិបុល៖ ចិនជាប់ចំណាត់ថ្នាក់លេខ១ លើការវិនិយោគនៅប្រទេសកម្ពុជា
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា ដោយមានទុនវិនិយោគសរុបចំនួនប្រមាណ ៣,២ពាន់លានដុល្លារ។
ក្នុងឱកាសអញ្ជើញចូលរួមពិធីជប់លៀងឆ្នាំថ្មីលើកទី៥ របស់សហព័ន្ធសហគ្រិនចិនមកពីខេត្តហ៊ូណាន ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន គឺមានការវិវឌ្ឍរីកចម្រើន និងស៊ីជម្រៅជាបន្តបន្ទាប់ ទោះសម័យកាលមានការផ្លាស់ប្តូរ ណាបែបណាក្នុងសាកលលោក ក៏ប្រទេសទាំងពីរនៅតែរក្សាបានយ៉ាងល្អនូវចំណងមិត្តភាព សមភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន សម្រាប់ការគាំទ្ររយៈពេលវែងដល់កម្ពុជា ហើយសង្ឹមយ៉ាងមុតមាំ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើន ជាពិសេសសហគ្រិនខេត្តហ៊ូណាន ឱ្យបន្តមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា និងពង្រីកទំហំវិនិយោគនៅកម្ពុជា។ ខណៈរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញកំណែទម្រង់ ធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរ ធានាបាននូវការរីកចំរើននៃសហគ្រាសនៅកម្ពុជា និងទន្ទឹងរង់ចាំទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបញ្ជាក់ថា ការជួបជុំជនរួមជាតិហ៊ូណាន ក្នុងពេលនេះ បានក្លាយជាស្ពានដ៏សំខាន់មួយ តភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។ អ្នកឧកញ៉ា បានបន្តថា នៅពេលអនាគត អាជីវករខេត្តហ៊ូណាន នឹងបន្តប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតឱ្យចូលរួមក្នុងការកសាងសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតអនាគតប្រកបដោយចីរភាព។ អ្នកឧកញ៉ា ក៏បានអញ្ជើញភ្ញៀវទេសចរណ៍ចិន ឱ្យមកទស្សនាកម្ពុជាដ៏ស្រស់ស្អាតនៅឆ្នាំ២០២៥នេះផងដែរ។
សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០២៥នេះ សហព័ន្ធអ្នកជំនួញចិនក្រៅប្រទេសនៅកម្ពុជា របស់ជនជាតិចិនហ៊ូណានរាប់ពាន់នាក់ បានជួបជុំគ្នាដើម្បីរៀបចំពិធីជប់លៀងឆ្នាំថ្មីលើកទី៥ និងពិភាក្សាអំពីការអភិវឌ្ឍន៍នាពេលអនាគត នៅកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក Lord Yang Zonglin អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាកម្ពុជាចិននិងជាប្រធានសម្ព័ន្ធយុវជន លោក Lord Lin Jianzhong អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាចិនកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត៕ អត្ថបទ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦